ស៊ីណូ A.H.S KING បើកអត់ច្បាប់ ត្រូវបានក្រសួងសេដ្ឋកិច្ច បញ្ឈប់អាជីវកម្ម ព្រោះតែប៉ះពាល់កាស៊ីណូ របស់លោកឧកញ៉ា ទ្រី ភាព

ខេត្តរតនគីរី ៖ យោងតាមលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី ថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា បានបញ្ជាឲ្យម្ចាស់កាស៊ីណូ A.H.S KING Group Co.,Ltd ស្ថិតនៅភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនាគិរី ដែលអាជ្ញាធរ ខេត្តបើកដៃ ឲ្យកាស៊ីណូអត់ច្បាប់ នៅអូយ៉ាដាវ បើកលេងយ៉ាងអនាធិបតេយ្យ បញ្ឈប់នូវអាជីវកម្មរបស់ខ្លួនព្រោះមិនមានអាជ្ញាបណ្ណធ្វើអាជីកម្មត្រឹមត្រូវនិងធ្វើ អោយប៉ះពាល់ដល់កាស៊ីណូមានច្បាប់អនុញ្ញាតត្រឹមត្រូវ របស់លោកឧកញ៉ាទ្រី ភាព ដែលមានឈ្មោះថាសណ្ឋាគារនិងកាស៊ីណូមិត្តភាពដែលស្ថិតនៅក្បែរច្រក ព្រំដែន អន្តរជាតិ អូយ៉ាដាវ-ច្រកឡេថាញ់ ព្រំដែនកម្ពុជា-វៀតណាម៕

ស៊ីណូ A.H.S KING  បើកអត់ច្បាប់ ត្រូវបានក្រសួងសេដ្ឋកិច្ច បញ្ឈប់អាជីវកម្ម ព្រោះតែប៉ះពាល់កាស៊ីណូ របស់លោកឧកញ៉ា ទ្រី ភាព ស៊ីណូ A.H.S KING  បើកអត់ច្បាប់ ត្រូវបានក្រសួងសេដ្ឋកិច្ច បញ្ឈប់អាជីវកម្ម ព្រោះតែប៉ះពាល់កាស៊ីណូ របស់លោកឧកញ៉ា ទ្រី ភាព