ថ្នាំដុសធ្មេញ​ជា​ឱសថលេខ ១ អាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​ឆាប់បំផុត

ថ្នាំដុសធ្មេញ​ មិនត្រឹម​តែ​ជា​ឱថស​សម្រាប់សម្អាត​មាត់ធ្មេញ​ឲ្យមាន​សុខភាពល្អប៉ុណ្ណោះទេ វា​ថែម​ទាំង​ជា​ឱសថដ៏អស្ចារ្យបំផុត​ក្នុងការកម្ចាត់មុន​ក្បាលខ្មៅ​ ដែលកើតមាន​ឡើងនៅ​លើ​ផ្ទៃ​មុខ បាន​យ៉ាង​ឆាប់រហ័ស​ថែមទៀត។ ដូច្នេះអ្នកគ្រាន់តែអនុវត្តតាម​ដំណាក់កាល​ខាងក្រោម នឹងទទួលបាន​លទ្ធផលគួរជាទីគាប់ចិត្ត៖ 
 
ថ្នាំដុសធ្មេញ​ជា​ឱសថលេខ ១ អាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​ឆាប់បំផុត
១. យក​ច្រាស់ថ្មីដែលមាន​សសៃទន់ៗ ឬច្រាស់ចាស់មកត្រាំនៅក្នុងទឹកក្តៅឲ្យបាន ៥នាទី ដើម្បីសម្លាប់មេរោគ។
២. មុនពេលព្យាបាល​អ្នកត្រូវស្ទើម​មុខ​ជាមួយនឹងចំហាយតែជីអង្កាម ឲ្យបាន​ ៥ ទៅ ១០នាទី។ ធ្វើបែបនេះ​ដើម្បី​កាត់នបន្ថយការស្ទះ​រន្ធញើស ហើយ​កាត់បន្ថយ​ការចេញនៃមុន​ក្បាលខ្មៅ។
៣. លាបថ្នាំដុសធ្មេញបន្តិច (ថ្នាំដុសធ្មេញដែលមាន​ជាតិអំបិល) នៅត្រង់តំបន់ដែលមាន​បញ្ហា ហើយទុកចោល ៥នាទី។
៤. បន្ទាប់មកយកច្រាស់ដុសធ្មេញ​ ត្រដុសថ្នមៗ។
៥. លាង​ជម្រះថ្នាំដុសធ្មេញជា​មួយនឹង​ទឹកក្តៅឧណ្ឌៗ រង​ចាំផ្ទៃមុខ​ស្ងួត​សូម​ប្រើក្រែម​ផ្តល់សំណើមបន្ថែម។
៦. អ្នក​ត្រូវតែ​សម្អាត​ច្រាស់ដុសធ្មេញឲ្យស្អាត បន្ទាប់ពីប្រើប្រាស់រាល់ពេល។
៧. ធ្វើឡើងវិញ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍អាស្រ័យទៅលើ​ស្ថានភាពនៃស្បែករបស់អ្នក។
ចំណាំ៖ ប្រសិនបើ​ស្បែករបស់អ្នក​មានប្រតិកម្ម សូមកុំប្រើប្រាស់ឲ្យសោះ យកល្អគួរតទៅពិគ្រោះជាមួយនឹងអ្នក​ជំនាញ​រោគសើរស្បែក​ទើបប្រសើរ៕
ដោយ៖ Seng hong
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ថ្នាំដុសធ្មេញ​ជា​ឱសថលេខ ១ អាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​ឆាប់បំផុត