ក្មេងប្រុសអាយុ ៥ឆ្នាំ បានលង់ទឹក ក្នុងព្រែកកំពង់បាយកំពត បណ្តាលឲ្យស្លាប់

កំពត៖ កុមារាម្នាក់បាន លង់ទឹកព្រែកស្លាប់ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០១៦ ចំណុច ក្នុងទឹកព្រែក កំពង់បាយកំពត មុខសាខាគយ និងរដ្ឋាករខេត្តកំពតចាស់ ស្ថិតក្នុងភូមិកំពង់ បាយខាងត្បូង សង្កត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា កុមារារងគ្រោះ ឈ្មោះ តារា វីរៈ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ (មានម្តាយ អត់ឪពុក) ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពងបាយ ក្រុងកំពត ខេត្តកំពត។

មន្ត្រីរូបនេះបន្តថា កុម៉ារងគ្រោះ រួមជាមួយកុមារដទៃ ក្នុងភូមិជាមួយគ្នា ៤-៥នាក់ផ្សេងទៀត ដើរទៅលេងនៅមាត់ ព្រែកកើតហេតុខាងលើ ហើយកុមារងគ្រោះ បានចុះលេងក្នុងទឹក ព្រែកម្នាក់ឯង ក៏បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអនោចអាធម បែបនេះតែម្តងទៅ៕

ក្មេងប្រុសអាយុ ៥ឆ្នាំ បានលង់ទឹក ក្នុងព្រែកកំពង់បាយកំពត បណ្តាលឲ្យស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត