សិង្ហបុរី ឈ្នះពានរង្វាន់ពី UNESCO លើកម្មវិធីរូបវិទ្យា

សាំងហ្គាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា កម្មវិធីទំនើបផ្នែក រូបវិទ្យាមួយ ត្រូវបានអង្គការ វិទ្យាសាស្ត្រ វប្បធម៌ និងអប់រំជាតិ នៃអង្គការសហប្រជាជាតិ ហៅថា (UNESCO) ប្រគល់ពានរង្វាន់ ដល់តំណាងនៃ ប្រទេសសិង្ហបុរី ដែលបានប្រើប្រាស់ នូវបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (ICTs)បានល្អប្រសើរ ។

ក្រសួងអប់រំ បានឲ្យដឹងថា កម្មវិធីរូបវិទ្យា បានបង្កើតឡើងក្នុង គោលបំណងផ្តល់នូវ ទស្សនៈដែលអាចជួយ ដល់ក្រុមនិស្សិតឲ្យចេញ ប្រើប្រាស់មុខវិជ្ជារូបវិទ្យា និងការអនុវត្តន៍នូវជីវិតពិត ដែលកើតចេញពីការស្រាវជ្រាវ ។

ជាមួយនឹងកម្មវិធីនេះ ក៏បានជួយដល់និស្សិតចេះ ប្រើភាសាគណិតវិទ្យាទំនើប ដែលគំនិតថ្មីៗ និងប្រៀបធៀបជីវិតពិត និងទិន្នន័យជាច្រើន ៕

សិង្ហបុរី ឈ្នះពានរង្វាន់ពី UNESCO លើកម្មវិធីរូបវិទ្យា