ចិន បាញ់​បង្ហោះ​ផ្កាយ​រណប ទូរគមនាគមន៍​ទៅកាន់​ទីលំហ​ ទទួល​បាន​ជោគជ័យ​

ស៊ីចាង៖ នៅថ្ងៃសៅរ៍នេះ ចិន បានបាញ់បង្ហោះផ្កាយរណប បម្រើដល់វិស័យ ទូរគមនាគមន៍ ទៅកាន់ទីលំហដោយទទួលបាន ជោគជ័យទាំងស្រុង ។ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា តាមរយៈគ្រាប់រ៉ុក្កែត Long March-3B បានរុញច្រាន នាំយកទៅជាមួយនូវផ្កាយរណបថ្មីមួយឈ្មោះថា Belintersat-1 ទៅកាន់ដងតារាវិថី នៅវេលាម៉ោងប្រមាណ១២ និង៥៧នាទីម៉ោងក្នុងតំបន់ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីចាង ។នេះជាផ្កាយរណបមួយ ដែលផលិតឡើងតាមបច្ចេកវិទ្យាទំនើប របស់ប្រទេសចិន ដែលអាចប្រើប្រាស់បានរហូតដល់១៥ឆ្នាំ ។

គួរបញ្ជាក់ថា ចិន បានប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ជាលើកទី២២៣ហើយ សម្រាប់បង្ហោះផ្កាយរណប ទៅកាន់ទីលំហនោះ ហើយជាការបើកទំព័រថ្ មីនៃការបំពេញបេសកកម្ម លើដងតារាវិថីរបស់ចិន នៅក្នងឆ្នាំ២០១៦នេះ ៕

ចិន បាញ់​បង្ហោះ​ផ្កាយ​រណប ទូរគមនាគមន៍​ទៅកាន់​ទីលំហ​ ទទួល​បាន​ជោគជ័យ​