​បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង ដឹងថា​ត្រូវចិត្តប្តីហ្មង់

សម្រាប់ថ្ងៃចុងសប្តាហ៍នេះ សូមសាកមុខម្ហូបថ្មី "បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង" ម្តងមើល៍ ធានាស្វាមី​របស់អ្នកច្បាស់ជាត្រូវចិត្ត ញ៉ាំទាល់តែអស់ពីចានជាមិនខាន។ ដូច្នេះ​កុំឲ្យខាតពេលយូរ សូមអនុវត្តជាមួយនឹង មង្គលការ ទាំងអស់គ្នា។​​
 
​បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង ដឹងថា​ត្រូវចិត្តប្តីហ្មង់
+ គ្រឿងផ្សំ
-​​ សាច់ជ្រូកបីជាន់ កន្លះគីឡូ ហាន់ជាបន្ទះ​វែង
- អំបិល កន្លះស្លាបព្រាកាហ្វេ
-​​ ទឹកស៊ីអ៊ីវផ្អែម ១ស្លាបព្រាបាយ
- ម្សៅមី ២ស្លាបព្រាបាយ
-​​ ខ្ញីបុក ២-៣ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូង​យក​សាច់​ជ្រូក​​មក​ដាក់​ប្រឡាក់​ជា​មួយ​អំបិល, ទឹក​ស៊ីអ៊ីវផ្អែម, ម្សៅមី និង​ខ្ញី​ ឲ្យ​ចូល​គ្រឿង​បាន​សព្វ​រួច​ទុក​ប្រហែលជា ២០នាទី​។
២. ​​ ២០​នាទី​ក្រោយ​មក​ចូល​គ្រឿង​បានសព្វ​​ល្អ​ហើយ​យកវា​​ទៅ​ដាក់​បំពង​ឲ្យ​ឆ្អិនរួចយកមកហាន់ជាបន្ទះៗ អាច​ញ៉ាំ​ជា​មួយនិង​ទឹក​​ត្រី​កោះ​កុងបានហើយ៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ​បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង ដឹងថា​ត្រូវចិត្តប្តីហ្មង់