សម្តេចតេជោ ជំរុញឱ្យរដ្ឋមន្រ្តី​២រូប ពន្លឿន​ការរៀបចំ​កំណ​ត់​ត​ម្លៃ និ​ង​កា​រ​ធ្វើ​ប័​ណ្ណ​​​សំ​គា​ល់​​​យា​ន​យន្ត និ​ង​ប័ណ្ណ​បើ​ក​ប​រ​​ជូ​ន​ព​ល​រដ្ឋ

ភ្នំពេញ៖ នៅ​​ក្នុ​​​ង​​កិ​​ច្ច​ប្រ​ជុំ​គ​ណៈ​រ​ដ្ឋ​ម​ន្រ្តី នៅ​ព្រឹ​ក​មិ​ញ​នេះ​ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា​ បា​ន​ជំ​រុ​ញ​ដ​ល់​រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ចំ​នួ​ន ២ ឱ្យ​ព​ន្លឿន​កា​រ​កំ​ណ​ត់​ត​ម្លៃ និ​ង​នី​តិ​វិ​ធី នៃ​កា​រ​ធ្វើ​ប័​ណ្ណសំ​គា​ល់​យា​ន​យ​ន្ត​ និ​ង​កា​រ​ធ្វើ​ប័​ណ្ណ​បើ​ក​ប​រ​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បា​ន​ប្រ​គ​ល់​ភារ​កិ​ច្ច ជូ​ន​រដ្ឋ​ម​ន្រ្តី​ក្រ​សួង​សេ​ដ្ឋ​កិ​ច្ច​លោ​ក អូន​ព័ន្ធ មុ​នី​រ័​ត្ន និ​ង​រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​សា​ធា​រ​ណ​កា​រ​លោ​ក ត្រាំ អ៊ីវ​តឹ​ក ឱ្យ​រៀប​ចំ​កំ​ណ​ត់​ឱ្យ​បា​ន​ឆា​ប់​រ​ហ័​ស​នូ​វ​ត​ម្លៃ និ​ង​នី​តិ​វិ​ធី នៃ​កា​រ​ធ្វើ​ប​ណ្ណ​សំ​គា​ល់​យា​ន​យ​ន្ត, ការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងការធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋ។ សូមជំរាបថា សមត្ថកិច្ចនឹងចាប់ផ្តើមត្រួតពិនិត្យ និងផាកពិន័យ លើ​ឯ​ក​សា​រ​យា​ន​យ​ន្ត​ឡើង​វិ​ញ​ទៅ​តា​ម​ច្បា​ប់​ច​រា​ច​ណ៍​ផ្លូ​វ​គោកថ្មី ក្នុងនោះមានទាំងការត្រួតពិនិត្យបណ្ណបើកបរផងដែរ ចាប់ពីពាក់កណ្តាលខែមីនា ខា​ង​មុ​ខ​នេះ​ត​ទៅ​។​ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនមានឯកសារយានយន្តគ្រប់គ្រាន់តាមច្បាប់ ទៅ​បំ​ពេ​ញបែបបទស្របច្បាប់របស់ខ្លួន ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដើ​ម្បី​ជៀ​ស​វា​ង​កា​រ​ផា​ក​ពិ​ន័​យ​ផ​ង​ដែ​រ​៕ ដោយ៖ ចន្ធី