ACU​ត្រួតពិនិត្យ សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​កុងត្រូលជជុះ​ចំនួន​៤​ខេត្ត​ក្រុង​

Doliprane TVC

​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បានឱ្យដឹងថា​ក្នុង​ខែមករា​នេះ​អង្គភាព​របស់ខ្លួន​បាន​អនុវត្ត​នូ​​វ​ផែនការ​លម្អិត​ក្នុងការ​ត្រួតពិនិត្យ​សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​និង​ការលុបចោល​នូវ​កុង​ត្រូវ​ជជុះ​ដោយ​ក្នុ្ត​​ង​នេះ​បាន​យក​ខេត្ត​-​រាជធានី​ចំនួន​៤ គឺ ខេត្តកណ្តាល កំពត ស្វាយរៀង និង​រាជធានី​ភ្នំពេញ​មុនដំបូង​គេ​។​

ACU​ត្រួតពិនិត្យ សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​កុងត្រូលជជុះ​ចំនួន​៤​ខេត្ត​ក្រុង​

យោងតាម​សេចក្តីជូនដំណឹង របស់​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹងថា​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើពុករលួយ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៨ អាណត្តិ​ទី​២ របស់ខ្លួន​នា​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦​កន្លងមក​។​ក្នុង​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើ​
​ពុករលួយ ។​

ACU​ត្រួតពិនិត្យ សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​កុងត្រូលជជុះ​ចំនួន​៤​ខេត្ត​ក្រុង​

ក្នុង​សេចក្តីជូនដំណឹង​នេះដែរ​បានឱ្យដឹងថា​កិច្ចប្រជុំ​នេះ​គេ​បានសម្រេច​ជា​លទ្ធផល​សំខាន់ៗ​ដូចជា​៖បាន​ពិនិត្យ និង​អនុម័ត កំណត់ហេតុ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើពុករលួយ លើក​ទី​៧ អាណត្តិ​​ទី​២,​បាន​ពិភាក្សា និង​អនុម័ត របាយការណ៍ ប្រចាំឆ្នាំ របស់​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ​ដើម្បី​​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជ្រាប​ជា​របាយការណ៍ ។​ក្រៅពីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​​រាយការណ៍ ជូន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ អំពី​ផែនការ លម្អិត​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ​​សេវា​ផ្តល់​អត្តញ្ញាណប័ណ្ណ និង​ការលុបចោល នូវ​កុងត្រូលជជុះ ដោយ​យក​ខេត្ត​-​រាជធានី​ចំនួន​៤ គឺ ខេ​​ត្ត​កណ្តាល កំពត ស្វាយរៀង និង​រាជធានី​ភ្នំពេញ មុនដំបូង​គេ​។​

ACU​ត្រួតពិនិត្យ សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​កុងត្រូលជជុះ​ចំនួន​៤​ខេត្ត​ក្រុង​

ក្រៅពីនេះ​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ បាន​ចូលរួម​ពិភាក្សា និង​បន្ត​ការ​គាំ​ទ្ រ​លើកទឹកចិត្ត​អង្គភាព​ប្រឆាំង អំពើពុករលួយ ក្នុងការ​អប់រំ បង្ការ​ទប់ស្កាត់ បង្ក្រាប​ជនល្មើស សហប្រតិបត្តិការ​ជាតិ និង​​អន្តរជាតិ និង​បន្ត​ការគ្រប់គ្រង អភិបាលកិច្ច​ល្អ និង​ការត្រួតពិនិត្យ​ផ្ទៃក្នុង​៕​ដេប៉ូ​

ACU​ត្រួតពិនិត្យ សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​កុងត្រូលជជុះ​ចំនួន​៤​ខេត្ត​ក្រុង​