ដើមឆ្នាំ​! យាយ យ៉យ ស៊យ​ហួស​…​បាត់​លុយ​ជាង ១ ម៉ឺន​ដុល្លារ​

Doliprane TVC

​អ្នកស្រី នួន សារី ហៅ យាយ យ៉យ ដែលជា​តារា​កំប្លែង និង ជា​អ្នកចម្រៀង​អា​យ៉ៃ​ដ៏​ជំនាញ​ម្នាក់ បាន​ជួប​រឿង​មហា​ស៊យ​មួយ ដោយសារ​អ្នកស្រី​ត្រូវបាន​គេ​បោក​យកប្រាក់​ទាំង​ស្រស់ អស់ប្រាក់​ជាង​ម៉ឺន​ដុល្លារ ។​បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា កាលពី​ថ្ងៃទី ១៥ ខែមករា​នេះ យាយ យ៉យ និង កូន​តុងទីន​ជាច្រើន​នាក់​ទៀត ដោយមាន​ទាំង​រូបថត​មេ​តុងទីន​ទៅជា​មួយ​ផង បាននាំគ្នា​ទៅប្តឹង​ចៅសង្កាត់​ចោមចៅ រឿង​មេ​តុងទីន​ប្រមូលយក​ប្រាក់​ជាង ៧០ ម៉ឺន​ដុល្លារ រត់​ទៅ​បាត់ស្រមោល​ឈឹង។

​បើតាម​ប្រសាសន៍​អ្នកស្រី នួន សារី ហៅ យាយ យ៉យ បានឱ្យដឹងថា គាត់​ខំ​សន្សំ​ប្រា​ក់បាន​ពី​ការលេង​សិល្បៈ​បន្តិចបន្តួច យកមក​លេង​តុងទីន​ជាមួយ​មេ​តុងទីន​នៅក្បែរ​ផ្សា​រកា​ណា​ស៊ី​ធី អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​រួមជាមួយ​អាជីវករ​ជាច្រើន​នាក់​ទៀត ហើយ​នៅសល់តែ ៣ នាក់​ទៀត​ទេ អ្នកស្រី​នឹងត្រូវ​កើប​ប្រាក់​តុងទីន​ចុងក្រោយ​គេ គឺមាន​ចំនួន​ទឹកប្រាក់​ប្រហែល​ជាជាង ១ ម៉ឺន​ដុល្លារ​ឯណោះ តែ​ពេលនេះ​ក្តី​រំពឹង​របស់​អ្នកស្រី​ត្រូវ​រលាយ​អស់ហើយ ដោយសារតែ​មេ​តុងទីន​បាន​ក្របួចមាត់ថង់​ប្រមូលយក​ប្រាក់​ដាក់​មេ​ប្រូច​រត់​បាត់ស្រមោល​ឈឹង​តែម្តង ។​

​អ្នកស្រី និង កូន​តុងទីន​ផ្សេងទៀត​បាន​បន្តទៀតថា មេ​តុងទីន​នោះ​មានឈ្មោះ ស្រី​ណែ​ត ហៅ ម៉ែ​អា​រាជ អាយុ ៤៧ ឆ្នាំ និង មាន​ប្តី​ឈ្មោះ ម៉ា ច័ន្ទ អាយុ ៥៦ ឆ្នាំ រស់នៅ​ផ្ទះ​លេខ ៥២ ផ្លូវ ៤៤២ បុរី​សូ​ឡា ៣ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ ក្បែរ​ផ្សា​រកា​ណា​ស៊ី​ធី ។ ហើយ​ចំនួន​ទឹកប្រាក់​ដែល​មេ​តុងទីន​បោក​យកទៅ​បាត់​នោះ បើ​គិត​ត្រួសៗ​គឺមាន​ប្រហែល​ជាជាង ៧០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មានកូន​តុងទីន​ជា​អ្នករងគ្រោះ​ចំនួន​ប្រហែល ៥០០ នាក់ ៕ សាកល​

ដើមឆ្នាំ​! យាយ យ៉យ ស៊យ​ហួស​…​បាត់​លុយ​ជាង ១ ម៉ឺន​ដុល្លារ​