Beckham ​ថា​មិន​​​ឈប់​គាំទ្រ​ UNICEF​​ ឡើយ​​ ​​​ដរាប​ណា​កុមារ​មិន​ទាន់​មាន​សុវត្ថិភាព


Beckham ​ថា​មិន​​​ឈប់​គាំទ្រ​ UNICEF​​ ឡើយ​​ ​​​ដរាប​ណា​កុមារ​មិន​ទាន់​មាន​សុវត្ថិភាព

​David Beckham ​បាន​លើក​ឡើង​ថា លោក​​នឹង​មិន​ឈប់​គាំទ្រ​អង្គការ​ UNICEF ឡើយ លុះ​ត្រា​តែ​​​លោក​ដឹង​ថា ក្មេងៗ​ទាំង​អស់​នៅ​ជុំ​វិញ​ពិភពលោក​ អាច​រស់​នៅ​​ដោយ​សុវត្ថិភាព។

 

Beckham ​ថា​មិន​​​ឈប់​គាំទ្រ​ UNICEF​​ ឡើយ​​ ​​​ដរាប​ណា​កុមារ​មិន​ទាន់​មាន​សុវត្ថិភាព

Beckham  កាល​មក​កម្ពុជា ជួប​សិស្សសាលា​នៅ​សៀមរាប

 

​Beckham ដែល​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​ UNICEF រយៈពេល​១០​ឆ្នាំ​ ​បាន​ទទួល​ពាន​រង្វាន់​​ ភាព​ជា​អ្នក​ដឹក​នាំ​ល្អ (Humanitarian Leadership Award) ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​អតីត​តារា​បាល់ទាត់​ឆ្នើម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ជួយ​ការងារ​សប្បុរសធម៌​ដល់​ក្មេងៗ​ ជុំ​វិញ​ពិភពលោក​ជា​ច្រើន។

 

Beckham ​ថា​មិន​​​ឈប់​គាំទ្រ​ UNICEF​​ ឡើយ​​ ​​​ដរាប​ណា​កុមារ​មិន​ទាន់​មាន​សុវត្ថិភាព

 

អតីត​ខ្សែ​បម្រើ​ក្រុម​ Manchester United និង​ Real Madrid រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ឈប់​គាំទ្រ​អង្គការ​នេះ​ទេ លុះ​ត្រា​តែ​ខ្ញុំ​ដឹង​ច្បាស់​ថា ក្មេងៗ​ទាំង​អស់​មាន​សុវត្ថិភាព​ហើយ។ សម្រាប់​​ពាន​រង្វាន់​នេះ វា​ជា​កិត្តិយស​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​ដល់​ UNICEF និង​ជួយ​ដល់​ក្មេងៗ​ជុំ​វិញ​ពិភពលោក”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ people | UNICEFUSA