កម្ពុជា​ប៉ះ​បង់ក្លាដេស U23 ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​យប់​នេះ


កម្ពុជា​ប៉ះ​បង់ក្លាដេស U23 ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​យប់​នេះ

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បញ្ចប់​បេសកកម្ម​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស ដោយ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ U-23 បង់ក្លាដេស​វេលា​ម៉ោង ៧:៣០ នាទី​យប់​នេះ។ ទោះ​បី​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ ដែល​អាច​ឲ្យ​ក្រុម​កម្ពុជា​ស្វែង​រក​ពិន្ទុ​ត្រលប់​មក​ផ្ទះ​វិញ។

 

កម្ពុជា​ប៉ះ​បង់ក្លាដេស U23 ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​យប់​នេះ

 

ក្នុង​ពូល B ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​ចាញ់ ២​ប្រកួត​ក្នុង​វគ្គ​​សន្សំ​ពិន្ទុ។ ឯ​ក្រុម U-23 បង់ក្លាដេស នៅ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ប្រសិន​បើ​ឈ្នះ​ជម្រើស​ជាតិ​កម្ពុជា ហើយ​ក្រុម U23 បារ៉ែន ចាញ់​ក្រុម U23 ម៉ាល់ឌីវ។

 

ក្រុម​កម្ពុជា​ចាញ់ ២​ប្រកួត​មិន​ទាន់​មាន​ពិន្ទុ ខណៈ​ក្រុម U-23 បង់ក្លាដេស មាន​មួយ​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​ស្មើ​ជាមួយ​ក្រុម U23 បារ៉ែន និង​ចាញ់​ក្រុម U23 ម៉ាល់ឌីវ។ ក្រុម U23 ម៉ាល់ឌីវ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ ក្រោយ​ប្រកួត​ឈ្នះ​ទាំង ២​លើក មាន ៦​ពិន្ទុ។ ចំណែក​ក្រុម U23 បារ៉ែន​មាន ៤​ពិន្ទុ សុំ​ត្រឹម​ស្មើ​ U23 ម៉ាល់ឌីវ ក៏​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​មិន​ចាំ​បាច់​អ៊ុត​លទ្ធផល​កម្ពុជា និង​បង់ក្លាដេស U23។

 

កម្ពុជា​ប៉ះ​បង់ក្លាដេស U23 ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​យប់​នេះ

 

ងាក​មក​ពូល A បាន​រក​ឃើញ​ក្រុម​ទាំង២ ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ ដោយ​ក្នុង​នោះ​មាន​ជម្រើស​ជាតិ​បង់ក្លាដេស និង​ជម្រើស​ជាតិ​នេប៉ាល់។ ការ​ប្រកួត​ថ្ងៃ​​នេះ នឹង​ស្វែង​រក​ឃើញ​ក្រុម​ពីរ​ទៀត​នៅ​​ពូល B ​ទៅ​ប៉ះ​គ្នា​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕

 

​​​កម្ពុជា​ប៉ះ​បង់ក្លាដេស U23 ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​យប់​នេះ

 

អត្ថបទ៖ គង់ វិសាល
រូបថត៖ ឆាំង ពិសិដ្ឋ​