ប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធាន សហគមន៍ ទំនប់២០ឧសភា ឃុបឃិតគ្នាយកទំនប់ អាងទឹក២០ ឧសភា ធ្វើអាជីវកម្ម

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ បានធ្វើការរិះគន់ និងចោទថា អាជ្ញាធរឃុំមេលំ ស្រុកបរិបូរណ៍ និងប្រធានសហគមន៍ ឃុបឃិតគ្នាយកទំនប់អាងស្តប់ទឹក ២០ឧសភា ដែលកសាងដោយគំរោងថវិកា របស់រាជរដ្ឋាភិបាល ដែលហៅថា ប្រព័ន្ធធារាសាស្រ្ត តេជោសែន២០ឧសភា យកធ្វើអាជីវកម្ម និងបានសំណូមពរ ដល់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយត្រួតពិនិត្យនិងមានវិធានការណ៍ផង។

ប្រភពពត៌មានពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើស្រែប្រាំង នៅតំបន់ទំនប់២០ឧសភា បានរិះគន់និងរអ៊ូរទាំថា ពួកគាត់ស្ទើតែរត់មិនរួចលើការ ចំណាយសោហ៊ុយធ្វើស្រែប្រាំង ក្នុង១រដូវៗ ដោយពួកគាត់ត្រូវចំណា ថវិកា បង់ថ្លៃទឹកនិង បង់ថ្លៃដី និងជួលគោយន្តភួរ ដោយក្នុង១ហិចតាត្រូវបង់ថ្លៃទឹក អោយខាងសហគមន៍ ចំនួនចាប់ ពី៧ម៉ឺនទៅ១០ម៉ឺនរៀលក្នុង១រដូវៗ និងថ្លៃដីត្រូវបង់អោយម្ចាសដី របស់គេក្នុងមួយហិចតា ចំនួន៥០០ គីឡូស្រូវក្នុង១   រដូវនិងត្រូវចំណាយលុយជួលគោយន្តគេភ្ជួរនិងជួលម៉ាស៊ីនច្រូតអស់លុយជាច្រើនទៀត។

ប្រភពខាងលើបានបន្តថា ថាក្រុមមន្ត្រីសហគមន៍ លោក ខ្មូរ សារួម និងឈ្មោះតា-មន ជាប្រធាននិងអនុប្រធាន សហគមន៍ទំនប់២០ឧសភា កំពុងត្រូវប៉ាន់និងសប្បាយ កើបលុយពីការយកថ្លៃទឹក ដែលបង្ហូរដាក់ ស្រែប្រាំង របស់ប្រជាពលរដ្ឋប្រមាណជិត១០០០ហិចតា ដែលក្នុង១ហិកតាតម្លៃ ចាប់ពី៧ម៉ឺនរៀលឡើងទៅក្នុង១រដូវៗ ក្នុង១ឆ្នាំចំណូលពីថ្លៃលក់ទឹកមិនក្រោម ពីជាង៤០ទៅ៥០លានរៀល និងយកលុយពីម៉ាស៊ីន ច្រូតស្រូវក្នុង មួយហិចតា១ម៉ឺនរៀលសំរាប់ម៉ាស៊ីនច្រូតមួយគ្រឿងក្នុង១រដូវមិនក្រោម១០លានរៀនោះទេ ក្រៅពីនោះ នៅមានខាងអ្នកចិញ្ចឹមទា គេសុំដាក់ទាតាមក្រោមទំនប់២០ឧសភានោះ គេបង់អោយសហគមន៍ ក្នុង១ ឆ្នាំ១៥០០ដុល្លាអាមេរិចទៀត សរុបក្នុង១ឆ្នាំៗ មិនក្រោមចាប់ពី៥០លានទៅ៦០លានរៀលនោះឡើយ។

ប្រភពបានបញ្ជាក់អោយដឹងផងដែរថា បើសិនសរុបទឹកលុយដែលសហគមន៍ ប្រមូលបានចាប់តាំងពីទំនប់អាង ទឹក២០ឧសភា ចាបផ្ដើមកសាងរយៈពេល៣ឆ្នាំ ឬ៤ឆ្នាំ មកនេះមិនតិចជាងពី១៥០លានទៅ២០០លាន នោះទេ។

ប្រជាពលរដ្ឋឆ្ងល់ហើយសួរថា តើលុយដ៏ច្រើនសន្ធឹក សន្ធាប់បែបនេះតើលោកកេត សុឃា មេឃុំ មេលំ និង លោកប្រធានសហគមន៍ទំនប់២០ឧសភា លោកខ្មូរ  សារួន និងលោកតា-មនយកលុយទៅកសាង បានអ្វីខ្លះ បើ១ឆ្នាំៗ មិនឃើញមានកសាងអ្វី ជាដំកំភួននោះសោះឬមួយ យកលុយនេះចែគ្នា ដាក់ហោប៉ៅចែកគ្នា អស់ហើយ។

  ជុំវិញករណីខាងលើនជអ្នកយកពត៌មានយើងមិនទានម់អាចសុំការបំភ្លឺណាមួយពី លោក កេត សុឃា មេឃុំមេ លំស្រុកបរិបូណ៌បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ។

បើទោះយ៉ាងណា ប្រជពលរដ្ឋ សំណូមពរអោយ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង លោកឈួរ ច័ន្ទឌឿនមេត្តា ជួយត្រួតពិនិត្យនិងអង្កេតស្រាវជ្រាវរកថវិការដែលសហគមន៍ប្រមូលបាននេះមកវិញដើម្បីធ្វើការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋក្នុងតំបន់នោះ និងស្នើសុំអោយបញ្ឈប់ការធ្វើអាជីវកម្មបែបនេះមកលើប្រជាកសិករ ផងដែរ ៕

ប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធាន សហគមន៍ ទំនប់២០ឧសភា ឃុបឃិតគ្នាយកទំនប់ អាងទឹក២០ ឧសភា ធ្វើអាជីវកម្ម

ប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធាន សហគមន៍ ទំនប់២០ឧសភា ឃុបឃិតគ្នាយកទំនប់ អាងទឹក២០ ឧសភា ធ្វើអាជីវកម្ម

ប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធាន សហគមន៍ ទំនប់២០ឧសភា ឃុបឃិតគ្នាយកទំនប់ អាងទឹក២០ ឧសភា ធ្វើអាជីវកម្ម