នគរបាល​ខេត្តកណ្តាល ចាប់ជន​សង្ស័យ ៣នាក់ ពីបទ​ជួញដូ​គ្រឿងញៀន​

ភ្នំពេញ៖ សមត្ថកិច្ចនគបាល នៃអធិការដ្ឋាន នគបាលខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៥នាទីល្ងាច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ (ស្រីម្នាក់) ទាក់ទងនឹងការជួញដូរនឹងចែកចាយសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

នគបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ទី១. ឈ្មោះ កែវ ស្រីលីន ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ត្រូវជាប្រពន្ធឈ្មោះសុខ ដា) មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាមួយគ្នា(ជាអ្នកចែកចាយ), ទី២. ឈ្មោះ សុខ ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ត្រូវជាប្តីរបស់ឈ្មោះកែវ ស្រីលីន) និងទី៣. ឈ្មោះ អ៊ុក ទូច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកទទួលទិញដើម្បីប្រើប្រាស់)។

នគបាលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានល្បាតចំណុចផ្លូវជាតិលេខ ១១០ (ខាងកើតទន្លេបាសាក់) ប្រទះឃើញជនសង្ស័យ ក៏បានឃាត់ខ្លួនរកឃើញសៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ០១កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវបាននគបាល កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នគរបាល​ខេត្តកណ្តាល ចាប់ជន​សង្ស័យ ៣នាក់ ពីបទ​ជួញដូ​គ្រឿងញៀន​

នគរបាល​ខេត្តកណ្តាល ចាប់ជន​សង្ស័យ ៣នាក់ ពីបទ​ជួញដូ​គ្រឿងញៀន​

នគរបាល​ខេត្តកណ្តាល ចាប់ជន​សង្ស័យ ៣នាក់ ពីបទ​ជួញដូ​គ្រឿងញៀន​