គម្រោងផ្ទះល្វែង The Flora ផ្តល់កាដូពិសេស ក្នុងបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសារទរ បុណ្យចូលឆ្នាំចិន The Flora ប្រកាសផ្តល់កាដូពិសេស ជាអាំងប៉ាវរហូតដល់ ៥.០០០ដុល្លារ សម្រាប់ការជាវផ្ទះល្វែង។

តំណាងបានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៦ខែមករា ឆ្នាំ២០១៦ថា អតិថិជននឹងទទួលបាន អាំងប៉ាវនេះ រាល់ជាវផ្ទះល្វែង អាជីវកម្ម Shop House (SH G)។

តំណាងដដែលបានឲ្យដឹងថា ផ្ទះល្វែង ៣ជាន់ Eo, E1, E2  ទំហំផ្ទះ 4mx12m មាន ៤ បន្ទប់គេង ៥ បន្ទប់ទឹក ចតរថយន្តបាន 2គ២រឿង ទីតាំងគម្រោងស្ថិត នៅតាមបណ្តោយ ផ្លូវជាតិលេខ ៦A ចំងាយ ១៥នាទី ពីស្ពាយជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាចទំនាក់ទំនង បានទូរស័ព្ទមកលេខ 010/087 366 886

The Flora ក៏នឹងរៀបចំព្រឹត្តិការណ៍របស់ខ្លួននៅផ្សារទំនើប  AEON នាថ្ងៃទី ២២ដល់២៤ ខែមករាឆ្នាំ២០១៦ខាងមុខនេះ ដើម្បីបង្ហាញពីគម្រោងផ្ទះល្វែង ដ៏ស្រស់ស្អាតប្រកប ដោយផាសុខភាពនេះផងដែរ៕