Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

មួយឆ្នាំកន្លងទៅហើយដែលស្មាតហ្វូន Coolpad ivvi K1 Mini បានកាន់តំណែងជាស្មាតហ្វូនស្តើងជាងគេបំផុតនៅក្នុងពិភពលោក ដោយវាមាន កំរាស់ត្រឹមតែ 4.7 មីលីម៉ែតប៉ុណ្ណោះ ហើយឥឡូវនេះ ហើយឥឡូវនេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ស្តើងមួយនេះ បានចេញនូវសា្មតហ្វូនដ៏ថ្មីស្រឡាងមួយទៀតគឺ Coolpad ivvi i Plus ដែលស្មាតហ្វូននេះមានកំរាស់ 5.5 មីលីម៉ែត មិនស្តើងដូចស្មាតហ្វូន Coolpad ivvi K1 Mini ទេ តែស្មាតហ្វូនថ្មីនេះបានកែប្រែនូវលក្ខណៈសម្បត្តិមួយចំនួនអោយកាន់តែទំនើប និងទាន់សម័យជាងមុន ។ Coolpad ivvi i Plus ត្រូវបានផលិតឡើយពីលោហៈធាតុដ៏រឹងមាំ ដែលធ្វើអោយវាធន់នឹងការធ្លាក់ ការសង្កត់ ជាដើម ស្មាតហ្វូននេះមាន 3ព៌ណ យ៉ាងស្រស់ ស្អាតគឺ ព៌ណមាស ព៌ណប្រាក់ និងព៌ណផ្កាឈូក ។ Coolpad ivvi i Plus មានអេក្រង់ទំហំ 5.0 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 720 ភិចសែល វាប្រើបន្ទះឈីប Snapdragon 410 មានរ៉េមទំហំដល់ទៅ 3 ជីកាបៃ និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 32 ជីកាបៃឯនោះ សំរាប់ផ្ទុកឯកសារ ។ ចំពោះតម្លៃ របស់ស្មាតហ្វូន Coolpad ivvi i Plus នេះវិញ នៅក្នុងប្រទេសចិនគឺតម្លៃ 2,000 យន់ ដែលប្រហែលនឹង 300 $ ឬ 280 អឺរ៉ូ ។

Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Coolpad ivvi i Plus ស្មាតហ្វូនលោហៈធាតុ និងស្តើងបំផុតមានកំរាស់ត្រឹមតែ 5.5 mm ប៉ុណ្ណោះ

ចុះថ្ងៃទី16 ខែមករា ឆ្នាំ 2016 ម៉ោង 11:11 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ