អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​


អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​

​បុរស​អនាថា​ម្នាក់​​ ​ត្រូវ​គេ​ប្រទះ​ឃើញ​អង្គុយ​គូរ​រូប Mona Lisa ​​​ពាក់កណ្ដាល​ខ្លួន ដោយ​ដីស​ពណ៌ នៅ​តាម​ចិញ្ចើម​ផ្លូវ​​​ពេល​​កំពុង​សុំ​ទាន ​នៅ​ទីក្រុង​ណាន​ជីង ​ខេត្ត​​ជាំងស៊ូ ​ភាគ​ខាង​កើត​ប្រទេស​ចិន​​កាល​ពី​​ថ្ងៃ​ទី ១៤មករា​កន្លង​ទៅ​។​

 

អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​

​ស្នាដៃ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​នេះ ​បាន​ទាក់ទាញ​អ្នក​ដំណើរ​​ឆ្លង​កាត់​ទី​នោះ​​​​​ឲ្យ​កោត​សរសើរ​​​ជា​ខ្លាំង​។ ​ក្រោយ​អ្នក​សារព័ត៌មាន​​ចិន​សួរ​ហេតុអ្វី​គូរ​នៅ​នេះ បុរស​​ខាងលើ​​​បាន​អះអាង​ថា ​ខ្លួន​ជា​អ្នក​សុំទាន​ម្នាក់​ប៉ុណ្ណោះ ​​តែ​បាន​ខិត​ខំ​រៀន​គូរ​គំនូរ​​ដោយ​ខ្លួន​ឯង។

 

​គាត់​​បន្ត​​ថា ខ្លួន​តែង​តែ​​ចំណាយ​ពេល​​ពី ៩​ម៉ោង ទៅ​១០ម៉ោង ​ដើម្បី​គូរ​គំនូរ​តាម​ផ្លូវ​មួយ​ឲ្យ​ចប់ ខណៈ​ពេល​កំពុង​អង្គុយ​សុំ​ទាន​បណ្ដើរ។ ​​ស្នា​ដៃ​របស់​គាត់​ត្រូវ​គេ​ចាត់​ទុក​ថា ​​​​​មាន​ភាព​ប៉ិន​ប្រសព្វ និង​ដូច​ទៅ​នឹង​រូប​គំនូរ​ល្បី​ល្បាញ​មួយ​​នេះ។

 

​ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ជា​ច្រើន​​ បញ្ចេញ​ការយល់​ឃើញ​​ទាំង​ងឿង​ឆ្ងល់​ ​ហេតុ​អ្វី​រូប​គេ​មិន​បោះ​​បង់​ការ​សុំទាន​​ ទៅ​ចាប់​យក​ជំនាញ​វិចិត្រករ​វិញ​ ដែល​ការ​ធ្វើ​បែប​នេះ​​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា៕

 

អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​

 

អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​

 

អ្នក​សុំទាន​​គូរ​រូប​​ Mona Lisa ​ តាម​ចិញ្ចើម​ផ្លូវ ​ផ្អើល​អ្នក​ដំណើរ​

 

ចុចអាន៖ គំនូរ​​៥​ផ្ទាំង​របស់​ Bill Gates​ សរុប​​តម្លៃ​មិន​ក្រោម​១០០​លាន​ដុល្លារ​

ចុចអាន៖ ផ្ទាំង​គំនូរ​អស្ចារ្យ មើល​ពីរ​ដង​ចេញ​អត្ថន័យ​ពីរ​ផ្សេង​គ្នា

ចុចអាន៖ ប្រើ​ស្ករគ្រាប់ ១៩​តោន ដើម្បី​រៀប​ចេញ​ជា​គំនូរ​យ៉ាង​អស្ចារ្យ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Chinadaily