តម្លៃប្រេងធ្លាក់ចុះទាប ជាង៣០ដុល្លារ ខណៈការផ្គត់ផ្គង់ ច្រើនហួស

ញ៉ូវយ៉ក៖ តម្លៃប្រេង បានធ្លាក់ចុះទាប ជាង៣០ដុល្លារ សហរដ្ឋអាម៉េរិក ក្នុងមួយបារ៉ែល នៅថ្ងៃសុក្រម្សិល មិញនេះ ខណៈដែលគេរំពឹងថា កំណើននៃការនាំ ចេញប្រេងឆៅ របស់អ៊ីរ៉ង់កើនឡើង និងដែលការ ផ្គត់ផ្គង់លើសពីតម្រូវការ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា តាមការប៉ាន់ប្រមាណ តម្លៃប្រេងអាចនឹង បន្តធ្លាក់ចុះទាបរហូតដល់១២ឆ្នាំ។

សូមបញ្ជាក់ថា អង្គការអូពិក (OPEC) បានធ្វើការប្រឆាំង ទៅលើការកាត់បន្ថយការផលិត កាលពីខែធ្នូកន្លង មកនេះ ។ ការកាត់បន្ថយនោះនឹងអាចមានប្រមាណ៤០ភាគរយនៃទិន្នន័យប្រេងឆៅនៅលើពិភពលោក។

អ៊ីរ៉ង់ ក្នុងនាមជាសមាជិកនៃអង្គការអូពិក បាននិយាយថា កំពុងសម្លឹងមើលអំពីការផលិតបន្ថែម ប្រមាណ ៥០០,០០០បារ៉ែល ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ នៃការទទួលបានសច្ចាប័នវិញនោះ ៕

តម្លៃប្រេងធ្លាក់ចុះទាប ជាង៣០ដុល្លារ ខណៈការផ្គត់ផ្គង់ ច្រើនហួស

  • តម្លៃប្រេងធ្លាក់ចុះទាប ជាង៣០ដុល្លារ ខណៈការផ្គត់ផ្គង់ ច្រើនហួស已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/01/16  Category:​អន្តរជាតិ