កម្ពុជា​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​សយ​ប់​នេះ​

កីឡា​៖​នា​វេលា​ម៉ោង ៧ និង​៣០​នាទី​យប់​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ប្រកួត​បង្គ្រប់កិច្ច ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ បញ្ចប់​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​ពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា ឆ្លង​ចំនួន​២​ប្រកួត​កម្ពុជា​ចាញ់​ទាំង​២ ដោយ​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ ៣-២ នៅ​ថ្ងៃ​បើកឆាក មុន​មក​ចាញ់​បា​រ៉ែ​ន ១-០ ទាំង​មិន​អស់ចិត្ត​ទៀត​កាលពី​ថ្ងៃទី​១៤ ខែមករា ។ សម្រាប់​ការប្រកួត​ជាមួយ​ក្រុម U-23 បង់​ក្លា​ដេ​ស បើទោះបីជា​កម្ពុជា​ឈ្នះ ក៏ត្រូវ​ហាលអាវ​ដែរ ។​

​ដោយឡែក​នៅថ្ងៃនេះ​ផងដែរ ក្រុម All Star កម្ពុជា​ក៏ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លឹប​មកពី​ថៃ Muangthong United នា​ម៉ោង ៦ និង​០០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​លើក​ទី​១ និង​ប្រកួត​សប្បុរសធម៌​ទៀតផង​៕

កម្ពុជា​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​សយ​ប់​នេះ​
កម្ពុជា​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​សយ​ប់​នេះ​