លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​ជំនឿ​ចិត្ត​ពលរដ្ឋ​មកលើ​បក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​កាន់តែ​រឹងមាំ​

​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ការចាប់ផ្ដើម​ពី​ចំណុច​ចាប់ផ្ដើម ទៅ​ចំណុច​គោលដៅ មួយ​ជំហាន​ម្ដងៗ របស់​សង្គ្រោះ​ជាតិ​ជា​រឿង​សំខាន់​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង​ដែរនោះ បាន​ពន្យល់ថា ក្នុង​ការកសាង​ទំនុកចិត្ត ជា​កត្តា​សំខាន់​មួយ ក្នុងចំណោម​កត្តា​សំខាន់​បី ឲ្យ​គេ​ស្គាល់ ឲ្យ​គេ​ជឿ ឲ្យ​គេ​ជួយ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្តថា គេ​ស្គាល់​ព្រះអាទិត្យ ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ តែ​ទោះជា​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ឲ្យ​បាន​គ្រប់​បណ្ដាញ ដើម្បី​ឲ្យ​គេ​ស្គាល់​កាន់តែច្រើន កាន់តែច្បាស់ ចៀសវាង​នូវ​ការភាន់ច្រឡំ មកលើ​ព្រះអាទិត្យ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការធ្វើ​ឲ្យ​គេ​ជឿ ឬ​ការកសាង​ទំនុកចិត្ត រវាង​ក្រុម​ដឹកនាំ រវាង​ប្រជាពលរដ្ឋ ត្រូវ​ចាប់ផ្ដើម​ពី ភាពជឿជាក់​លើ​ខ្លួនឯង ភាពជឿជាក់​លើ​ក្រុម​ដឹកនាំ ភាពជឿជាក់​លើ​គោលការណ៍ ជាពិសេស​លើ​សកម្មភាព​លទ្ធផល ទើប​អាច​នាំមក​នូវ​ការជឿ​ទុកចិត្តបាន​។ លោក យ៉ែម បុញ្ញ​ប្ញ​ទិ្ធ បន្តថា​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ការកសាង​ទំនុកចិត្ត ផ្ដើមចេញពី​បុគ្គល ពី​ប្រព័ន្ធ និង​ពី​សកម្មភាព លទ្ធផល​ជាក់ស្ដែង ព្រះអាទិត្យ ឬ​សង្គ្រោះ​ជាតិ​មាន​ជំនឿ​មុតមាំ ហើយ​ផ្ដោតអារម្មណ៍​លើ​កត្តា​ខ្លួនឯង​ជាង​កត្តា​ខាងក្រៅ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ការទទួលបាន​ជំនឿ​ទំនុក​ទុកចិត្ត ពី​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​បាន ហើយ​ជំនឿ​នោះ​ចេញពី​មនោគតិ​ពិត មិនមែន​ចេញពី​ការចាប់​បង្ខំ ការជេរប្រមាថ ការប្រើ​រូបភាព​ប្រមាថ​នោះទេ ដូច្នេះ​ព្រះអាទិត្យ ឬ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​គោលនយោបាយ អនុវត្តន៍​ផែនការ​សកម្មភាព​ជាក់ស្ដែង បុគ្គលិកលក្ខណៈ ចរិត​សីលធម៌ រក្សា​ការពារ​សេចក្ដីថ្លៃថ្នូរ​រ​ប​ស់មនុស្ស ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ដើម្បី​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​៕

12410529_1051103511619780_4014452279708113083_n