​​​បេសកជន​​​សហប្រជា​​​ជាតិ​​​រិះ​​​គន់​​​ច្បាប់​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​​​​ក្នុង​​​របាយការណ៍​​​ថ្មី​​​

​​​របាយការណ៍​​​​​​​​​​​​ស្តី​​​ពី​​​​​​សិទ្ធិ​​​​​​ជួប​​​ជុំ​​​គ្នា​​​​​​​​​ដោយ​​​សន្តិ​​​វិធី ​​​និង​​​​​​​​​បង្កើត​​​សមាគមរបស់​​​អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​​​​​​​ដែល​​​ចេញ​​​ពី​​​ម្សិល​​​មិញ​​​និយាយថា ការ​​​មក​​​ដល់​​​នៃ​​​ច្បាប់​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ដែល​​​រង​​​ការ​​​រះ​​​គន់​​​ច្រើន​​​​​​នៃ​​​​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​ស្ថិត​​​ក្នុង​​​​​​​​​ចំណោម​​​ការ​​​វិវត្ត​​​​​​គួរ​​​ឲ្យបារម្ភ​​​​​​ធំៗ​​​​​​​​​ដែល​​​កើត​​​មាន​​​ឡើង​​​ទូទាំង​​​សាកល​​​លោក​​​កាល​​​ពី​​​ឆ្នាំ​​​មុន។​​​​​​

របាយការណ៍​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ឆ្នាំ​​​២០១៥៖​​​ឆ្នាំ​​​នៃ​​​​​​សិទ្ធិ​​​​​​​​​ជួប​​​ជុំ​​​គ្នា និង​​​បង្កើត​​​សមាគម”​​​ដោយ​​​​​​បេសកជន​​​សហប្រជា​​​ជាតិ លោក ម៉ៃណា គីអៃ ដែល​​​បាន​​​មក​​​ធ្វើ​​​ទស្សនកិច្ច​​​ប្រទេស​​​កម្ពុជា​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​ចុង​​​ខែ​​​វិច្ឆិកា ប៉ុន្តែ​​​បាន​​​និយាយ​​​ថា រដ្ឋា​​​ភិបាល​​​មិន​​​ស្វាគមន៍​​​លោក​​​ទេ​​​ គឺ​​​ផ្តោត​​​ទៅ​​​លើ​​​​​​ច្បាប់​​​ គោលនយោបាយ​​​ និង​​​កងកម្លាំង​​​រដ្ឋ​​​ ដែល​​​ដាក់​​​​​​រឹតត្បិត​​​​​​សិទ្ធិពល​​​រដ្ឋ​​​ទូទាំង​​​ពិភពលោក​​​កាល​​​ពី​​​ឆ្នាំ​​​មុន។

ច្បាប់​​​ស្តី​​​ពី​​​សមាគម និង​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដែល​​​ចូល​​​ជា​​​ធរមាន​​​​​​ក្នុង​​​ខែ​​​សីហា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​​​​របស់​​​អ្នក​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង និង​​​ការ​​​រិះ​​​គន់​​​ដ៏​​​ខ្លាំង​​​ពី​​​សំណាក់​​​​​​ក្រុម​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ក៏​​​ដោយ ត្រូវ​​​បាន​​​លើក​​​យក​​​មក​​​និយាយ​​​​​​​​​ដោយ​​​លោក គីអៃ នៅ​​​ក្នុង​​​របាយការណ៍​​​ថា​​​ជា​​​ច្បាប់​​​”​​​បង្ក្រាប” ​​​ដែល​​​មាន​​​បំណង​​​រឹតត្បិត​​​សមត្ថភាព​​​រៀប​​​ចំ​​​របស់​​​ពលរដ្ឋ។

​​​​​​​​​​​​​​​​​​អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ថា “​​​កម្ពុជា…បាន​​​អនុម័ត​​ច្បាប់​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ដែល​​​គំរាម​​​កម្ចាត់​​​ចោល​​​​​​សង្គម​​​ស៊ីវិល​​​​​​ឯករាជ្យ”។

លោក គីអៃ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “​​​ខ្ញុំ​​​បាន​​​ទទួល​​​របាយការណ៍​​​ថា​​​ សមាគម​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​រឹតត្បិត​​​​​​ពី​​​អាជ្ញាធម៌​​​មូលដ្ឋាន​​​ដែល​​​តម្រូវ​​​ឲ្យ​​​​​​ពួកគេ​​​ចុះ​​​ឈ្មោះ​​​ស្ថិត​​​ក្រោម​​​​​​ច្បាប់​​​​​​​​​ស្តី​​​ពី​​​សមាគម និង​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ជួប​​​ជុំ​​​គ្នា”។​​​

លោក គីអៃ បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​នេះ​​​កំពុង​​​រឹត​​​ត្បិត​​​ ហើយ​​​ភាព​​​មិន​​​ប្រាកដប្រជា​​​ដែល​​​យើង​​​កំពុង​​​ឃើញ​​​​​​ពេល​​​នេះ​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​អនុវត្ត​​​មិន​​​បាន​​​ជួយ​​​ទេ។ ផ្ទុយ​​​ទៅ​​​វិញ វា​​​កំពុង​​​ក្លាយ​​​ជា​​​អ្វី​​​ដែល​​​ជា​​​បរិយាកាស​​​​​​ដកហូត​​​សិទ្ធិ​​​អំណាចទៅ​​​វិញ”។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ច្បាប់​​​​​​បាន​​​បង្កើត​​​ឡើង​​​ ដើម្បី​​​ការពារ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​។ លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ក្រុម​​​ភាគតិច​​​មួយ​​​ក្តាប់​​​តូច​​​​​​មាន​​​បំណង​​​ធ្វើការ​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល។​​​​​​​​​

អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​គ្មាន​​​ចំណុច​​​ណា​​​​​​មួយ​​​នៅ​​​ក្នុង​​​ច្បាប់​​​​​​មាន​​​គោល​​​បំណង​​​រឹត​​​ត្បិត​​​សេរី​​​ភាព​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទេ។ គោល​​​បំណង​​​នៃ​​​ច្បាប់​​​នេះ​​​គឺ​​​ការពារ​​​ពួក​​​គេ”។

ទោះ​​​បី​​​ជា​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ស្គាល់​​​លោក គីអៃ ផ្ទាល់​​​ក៏​​​ដោយ ក៏​​​លោក ផៃ ស៊ីផាន​​​ បាន​​​ថ្កោល​​​ទោស​​​ចំពោះ​​​”ជន​​​បរទេស”​​​​​​ដូច​​​ជា​​​អ្នក​​​ដែល​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​អង្គ​​​ការ​​​សហប្រជា​​​ជាតិ​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​អន្តរជាតិ​​​ផ្សេង​​​ទៀត​​​​​​ដែល​​​​​​រិះ​​​គន់​​​​​​គោល​​​នយោបាយ​​​កម្ពុជា។

អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នកទាំង​​​នោះ​​​មិន​​​មែន​​​ជា​​​ប៉ូលិស​​​អន្តរជាតិ​​​ទេ ប៉ុន្តែ​​​គេ​​​​​​មាន​​​បំណង​​​តាមដាន​​​រដ្ឋាភិបាល​​​កម្ពុជា”។

របាយការណ៍​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ក៏​​​បាន​​​លើក​​​ឡើង​​​អំពី​​​​​​ការ​​​វាយ​​​ដំ​​​ទៅ​​​លើ​​​អ្នកតំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង គឺ​​​លោក ញ៉យ ចំរើន និង​​​លោក គង់ សភា នៅ​​​ខាង​​​ក្រៅ​​​សភា​​​កាល​​​ពី​​​ខែ​​​តុលា​​​ដែរ។របាយការណ៍​​​នោះ​​​​​​មិន​​​ទាន់​​​ឈាន​​​ដល់​​​ចោទ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ថា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹងការ​​​​​​​​​វាយ​​​ដំ​​​នោះទេ ប៉ុន្តែ​​​បង្ហាញ​​​ព្រឹត្តិការណ៍​​​នោះ​​​តាម​​​រយៈ​​​សំឡេង​​​​​​របស់​​​ក្រុម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ផ្សេង​​​ទៀត​​​ដែល​​​បាន​​​និយាយ​​​យ៉ាង​​​ច្រើន​​​អំពី​​​រឿង​​​នោះ។​​​​​​​​​​​​

របាយការណ៍​​​​​​នោះ​​​សរសេរ​​​បន្ត​​​ថា “​​​​​​អង្គការHuman Rights Watch បាន​​​និយាយ​​​នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​ថា ‘​​​នគរ​​​បាល​​​ដែល​​​តាម​​​ធម្មតា និង​​​ជួន​​​កាល​​​រារាំង ឬ​​​បំបែក​​​យ៉ាង​​​ឃោរឃៅ​​​ទៅ​​​លើ​​​បាតុកម្ម​​​ដោយ​​​សន្តិ​​​វិធី​​​​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នោះ មិន​​​បាន​​​ចាត់​​​វិធានការ​​​​​​​​​ប្រកប​​​ដោយ​​​ប្រសិទ្ធ​​​ភាព ដើម្បី​​​បញ្ឈប់​​​​​​អំពើ​​​ហិង្សា​​​ទេ'”៕ រើន

 

The post ​​​បេសកជន​​​សហប្រជា​​​ជាតិ​​​រិះ​​​គន់​​​ច្បាប់​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​​​​ក្នុង​​​របាយការណ៍​​​ថ្មី​​​ appeared first on ខេមបូឌា ដេលី.