ម្ចាស់​ពាន Cambodian Idol នី រតនា ភ័យខ្លាច​បាត់បង់​

Doliprane TVC

​ដោយសារតែ​ខ្លាច​បាត់​មុខ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក ម្ចាស់​ពាន Cambodian Idol លោក នី រតនា បានប្រកាស​ផ្លាស់ប្តូរ​គណនី​ហ្វេ​ស​ប៊ុ​ក​ថ្មី​ដោយ​ប្រើ​ឈ្មោះ​ពិត​របស់លោក​វិញ ទៅតាម​ការកំណត់​រប​ស់​ហ្វេ​ស​ប៊ុ​ក ។ លោក នី រតនា ដែលមាន​ឈ្មោះ​ពិត​ថា នី ម៉ាប់ នៅពេលនេះ​កំពុង​ព្រួយបារម្ភ​ខ្លាច​បណ្តាញ​សង្គម​ដ៏​ពេញនិយម​មួយ​គឺ ហ្វេ​ស​ប៊ុ​ក បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ចោល ព្រោះតែ​លោក​ប្រើ​ឈ្មោះ​មិនបាន​ត្រឹមត្រូវ (​ឈ្មោះ​ក្លែងក្លាយ​) ទៅតាម​បទ​បញ្ញា​ត​ដែល​គេ​បានចេញ​នាពេល​កន្លង ។

ម្ចាស់​ពាន Cambodian Idol នី រតនា ភ័យខ្លាច​បាត់បង់​

ដើម្បី​ចៀសវាង​បញ្ហា​នេះ លោក នី រតនា ម្ចាស់​ពាន Cambodian Idol ដែល​កំពុងមាន​សន្ទុះ​គាំទ្រ​ពី​បណ្តា​ប្រិយមិត្ត​គ្រប់​ស្រទាប់​វ័យ​នោះ ឥឡូវនេះ​លោក​បានប្រកាស​ផ្លាស់ប្តូរ​ឈ្មោះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​លោក​ប្រើប្រាស់​សព្វថ្ងៃ មក​ប្រើ និង ដាក់ឈ្មោះ​ពិត​ទៅតាម​ការតម្រូវរ​បស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​ប្តូរ​ពី​ឈ្មោះ នី រតនា មកជា នី ម៉ាប់ វិញ ដោយ​លោក​បាន​សរសេរ​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​អភ័យទោស​បងប្អូន​ទាំងអស់គ្នា​ដែល​ពេលនេះ​គណនី Facebook របស់​ខ្ញុំបាទ​ត្រូវ​ប្ដូរ​ឈ្មោះ​ពី NY Rathana Real មក Ny Mab ដោយហេតុថា​បណ្ដាញ​សង្គម Facebook ចង់ឱ្យ​ខ្ញុំបាទ​ប្រើប្រាស់​ឈ្មោះ​ពិត បើ​មិន​ដូច្នោះ​ទេ គណនី​របស់​ខ្ញុំបាទ​នឹងត្រូវ​បិទ​ដូច​គណនី​ចាស់ៗ​ពីមុនមក​ដែរ​…​អាស្រ័យហេតុនេះ​សូម​ពុក​ម៉ែ​បងប្អូន​អ៊ំ​ប្រុស​អ៊ំស្រី និង មិត្តៗ​យុវវ័យ​ជ្រាប​ជា​ដំណឹង ហើយ​ខ្ញុំបាទ នី រតនា ប្រើប្រាស់​តែ​គណនី Facebook 👉🏻 Ny Mab និង Page NY Rathana Page តែប៉ុណ្ណោះ 🙏🏻🙏🏻🙏🏻🙏🏻 ក្រៅពីនេះ​គឺ​សុទ្ធតែ​គណនី​ក្លែងក្លាយ​… អរគុណ​បាទ​!» 🙏🏻🙏🏻​ ។ នេះ​គឺជា​ការ​ផ្តល់ដំណឹង​មួយ​សម្រាប់​ប្រិយមិត្ត​ដែលជា Fan គាំទ្រ​របស់លោក និង បណ្តា​មហាជន​ទាំងឡាយ កុំឱ្យ​មានការ​ភាន់ច្រឡំ​នៅពេល​ឃើញ​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​បែបនេះ ៕ សាកល​

ម្ចាស់​ពាន Cambodian Idol នី រតនា ភ័យខ្លាច​បាត់បង់​

ម្ចាស់​ពាន Cambodian Idol នី រតនា ភ័យខ្លាច​បាត់បង់​