អាស៊ី​អឺរ៉ុប​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ ២​នាក់​សម្រាប់​រដូវ​កាល​ថ្មី

អាស៊ី​អឺរ៉ុប​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ ២​នាក់​សម្រាប់​រដូវ​កាល​ថ្មី

ក្រុម​បាល់​ទាត់​អាស៊ី​អឺរ៉ុបយូណាយធីត​បាន​​សម្រេច​ចិត្ត​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ ​ជាមួយ​កីឡាករ ពេជ្រ រ៉ូវិនយោធិន និង អ៊ុន ជី ដើម្បី​ពង្រឹង​ក្រុម​សម្រាប់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់ Hun Sen Cup ដែល​នឹង​ចាប់​ផ្ដើម​នា​ពេល​ខាង​មុខ​នេះ។

 

អាស៊ី​អឺរ៉ុប​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ ២​នាក់​សម្រាប់​រដូវ​កាល​ថ្មី

 

កីឡាករ ពេជ្រ រ៉ូវិនយោធិន ជា​អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​បាល់​ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឯ​កីឡាករ អ៊ុន ជី ជា​អតីត​ខ្សែបម្រើ​របស់​ក្លឹប​នេះ​ដូច​គ្នា។ ការ​សម្រេច​ចិត្ត​ចុះ​កុងត្រា បន្ទាប់​ពី​កីឡាករ​ ទាំង​ពីរ​រូប​បាន​ចូលរួម​ហ្វឹកហាត់ និង​ធ្វើតេស្ត​សមត្ថភាព​ជាមួយ​ក្លឹប​ដោយ​ជោគ​ជ័យ។

 

កីឡាករ ពេជ្រ រ៉ូវិនយោធិន ក្នុង​រដូវ​កាល​ឆ្នាំ២០១៤ គឺ​ជា​អ្នក​ចាំ​ទី​របស់​ក្លឹប​អាស៊ីអឺរ៉ុបយូណាយធីត មុន​ពេល​ផ្ទេរ​ទៅ​ក្លឹប​បាល់​ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​នៅ​ដូវកាល​ឆ្នាំ​២០១៥។ ចំពោះ​ការ​វិល​ត្រលប់​មក​វិញ​នេះ រ៉ូវិនយោធិន នឹង​ពាក់​អាវ​លេខ២០ ជា​អ្នក​ចាំ​ទី​ជម្រើស​ទី២ របស់​ក្លឹប។ ចំណែក​កីឡាករ អ៊ុន ជី នឹង​ពាក់​អាវ​លេខ​៣ ក្នុង​រដូវ​កាល​ថ្មី​ជាមួយ​អាស៊ីអឺរ៉ុប​យូណាយធីត។

 

ក្លឹប​អាស៊ីអឺរ៉ុប​យូណាយធីត បាន​ឈរ​នៅ​លេខ​រៀង​ទី១០ ក្នុង​ពាន​រង្វាន់​លី​កំពូល​កម្ពុជា​រដូវកាល​២០១៥។ ២២​ប្រកួត អាស៊ីអឺរ៉ុប​ទទួល​បាន​ជ័យ​ជម្នះ ៥​លើក ស្មើ ២​លើក និង​ចាញ់ ១៦​លើក មាន ១៤​ពិន្ទុ​ក្នុង​ដៃ៕

 

អត្ថបទ៖ គង់ វិសាល
រូបភាព៖ AEU