បីនាក់​ផឹកសីុ​ជុំគ្នា​ ទាស់​សំដី​ ពីរនាក់ ព្រួត​កាប់​របួសធ្ងន់

កំពង់ចាម៖ បុរសបីនាក់ អង្គុយផឹកសីុជុំគ្នា ដល់ស្រវឹងទាស់សំដីគ្នា ពីរនាក់នាំគ្នាព្រួតវាយ និងកាប់បណ្តាលឱ្យ ម្នាក់ទៀតរបួសធ្ងន់  រួចនាំគ្នារត់គេចខ្លួនអស់ នៅម៉ោង ៦និង៥០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នេះស្ថិតនៅភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ រុន សួស ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ មឿន កុសល ភេទប្រុស អាយុ២៣ឆ្នាំ រួមជាមួយជនរងគ្រោះ ឈ្មោះ រស់ ប៊ុនធឿន ហៅហ៊ុយ អាយុ២៨ឆ្នាំ បាននាំគ្នាផឹកសីុជាមួយគ្នា។ លុះផឹករហូតដល់ស្រវឹងរៀងៗខ្លួន ពួកគេបាននិយាយគងពាក្យសម្តីគ្នា ទើបធ្វើឲ្យឈ្មោះ រុន សួស និងឈ្មោះ មឿន កុសល បានយកកាំបិតកាប់ទៅលើ ឈ្មោះ រស់ ប៊ុនធឿន ត្ររូវរបួស៤ន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ។

ដោយឡែក ជនបង្ករទាំងពីរនាក់ ក្រោយពីបានកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់រួចមក ក៏បាននាំគ្នារត់គេចខ្លួន អស់ ហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាល ស្រុកចំការលើ កំពុងតាមស្រាវជ្រាវ រកចាប់ខ្លួនជនល្មើសទាំងពីរនាក់នេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕