ACU លុបចោលកុងត្រូល ជជុះ ដោយចាប់ផ្តើមពី ខេត្ត-រាជធានី ចំនួន ៤

ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសឲ្យដឹងថា មានការលុបចោល កុងត្រូលជជុះ ដោយយកខេត្ត-រាជធានី ចំនួន៤ ចាប់ផ្តើមពីដំបូង គេនៅទូទាំងប្រទេស។

 យោងតាមសេចក្តីជូនដំណឹង ពីលទ្ធផលកិច្ចប្រជុំលើកទី៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អំពីផែនការលម្អិត ក្នុងការត្រួតពិនិត្យសេវាផ្តល់អត្តសញ្ញាណប័ណ្ណ និងការលុបចោលនូវកុងត្រូលជជុះ ដោយយកខេត្ត-រាជធានី ចំនួន៤ដំបូង គឺខេត្តកណ្តាល, កំពត, ស្វាយរៀង និងរាជធានីភ្នំពេញ ធ្វើមុន។

 សេចក្តីជូនដំណឹង បានបន្តថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចូលរួមពិភាក្សា និងបន្តការគាំទ្រ លើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអប់រំ បង្ការទប់ស្កាត់ បង្ក្រាបជនល្មើស សហប្រតិបត្តិការជាតិ និងអន្តរជាតិ និងបន្តការគ្រប់គ្រងអភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង៕

ACU លុបចោលកុងត្រូល ជជុះ ដោយចាប់ផ្តើមពី ខេត្ត-រាជធានី ចំនួន ៤