អាជ្ញាធរស្រុករលាប្អៀរ ហាមឃាត់ រថយន្តដឹកដី ចាប់លុបស្រែ ក្បែរគល់ស្ពានស្វាយទង គ្មានច្បាប់

កំពង់ឆ្នាំង ៖ រថយន្តជាច្រើនគ្រឿង បើកតម្រៀបជួរគ្នា ដឹកដីយកទៅចាក់ នៅម្ដុំគល់ស្ពានស្វាយទង ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរហាមឃាត់ ។

ប្រភពបន្តថាប្រធានមន្ទីរការងារ ក្នុងខេត្តកំពង់ឆ្នាំងម្នាក់ ជាអ្នកជួលរថយន្តដឹកដី បំរុងចាក់ដី រាប់រយឡានលុប ដីស្រែ ជាប់គល់ស្ពានថ្មផ្លូវជាតិលេខ៥ នៅខាងលើ ដើម្បីសង់លំនៅដ្ឋាន តែការប៉ុនប៉ងខាងលើនេះ មិនបាន សម្រចដូចបំណងឡើយ ព្រោះអត់ច្បាប់ទម្លាប់ហើយត្រូវអាជ្ញាធរស្រុកហាមឃាត់ តែម្ដង. គេមើលឃើញថា ការចាក់ដីនេះអាចប៉ះពាល់ដល់បិតចរន្តទឹកហូរ និងទឹកជន់ក្នុងរដូវវស្សា ខូចបាក់ស្ពានរបស់រដ្ឋ។

លោកសោម វឺន អភិបាលស្រុករលាប្អៀរ បានអោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ថា ដីស្រែជម្រៅ នៅជាប់នឹងផ្នល់ជាតិលេខ៥ ជាប់គល់ស្ពានស្វាយទងនេះ គឺជារបស់លោកប្រធានមន្ទីរ ការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជវៈ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកមានបំណងចាក់ដី លប់ដីស្រែនេះរាប់រយរថយន្ត ដើម្បីរៀបចំ ធ្វើភូមិដ្ឋាន។ ប៉ុន្តែការចាក់ដីនេះ គ្មានច្បាប់អនុញ្ញាតអ្វីឡើយ ហេតុនេះក្នុងនាមលោក ជាអាជ្ញាធរស្រុក ត្រូវតែ ហាមឃាត់និងទប់ស្កាត់ជាមុនសិន ព្រោះតែការចាក់ដីលប់ស្រែ ជម្រៅនៅចំណុចនេះ អាចបិតចរន្តទឹកហូរ និងជន់នៅក្នុងរដូវវស្សា និងអាចធ្វើអោយដល់គ្រឹះស្ពានថ្មរបស់រដ្ឋខូច។

  លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៣ ខែមករានោះ លោកបានឃើញ រថយន្ត១គ្រឿង បានចាក់ដីទៅហើយ  និងមានរថយន្តជាង១០គ្រឿង ទៀតបានប្រុងប្រៀបចាក់ដីលប់ដីស្រែ នៅចំណុចខាង លើនេះ  លោកក៏បានបញ្ជារអោយសមត្ថកិច្ចឃាត់សួរនាំរកច្បាប់ទម្លាប់ តែមេការដឹកនាំរថយន្តដឹកដីថា អត់ មានច្បាប់ទេ គឺលោកម្រធានមន្ទីរ ជាម្ចាស់ដីបានសុំការអនុញ្ញាត ពីលោកអភិបាលខេត្តរួចហើយ ។ ដោយសារតែ គ្មានលិខិតស្នាមបែ បនេះហើយទើបលោក សំរេចហាមឃាត់មិនអោយចាក់ដី នៅចំណុចខាងលើនេះសិន ៕

អាជ្ញាធរស្រុករលាប្អៀរ ហាមឃាត់ រថយន្តដឹកដី ចាប់លុបស្រែ ក្បែរគល់ស្ពានស្វាយទង គ្មានច្បាប់

អាជ្ញាធរស្រុករលាប្អៀរ ហាមឃាត់ រថយន្តដឹកដី ចាប់លុបស្រែ ក្បែរគល់ស្ពានស្វាយទង គ្មានច្បាប់