ទទួលទាន​គ្រឿងស្រវឹង​ ប្រឈមនឹង​​​ជំងឺ​រហូត ដល់ទៅ​ជាង ​២០០ មុខ

ភ្នំពេញ៖ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា លើឡើងថា ការទទួលទានគ្រឿងស្រវឹង នឹងប្រឈមមានជំងឺ រហូតជាង២០០មុខ ដូចជាជំងឺក្រិនថ្លើម ប៉េះដូង បញ្ហាសសៃឈាម ជំងឺប្រព័ន្ធប្រាសាទ ទឹកនោះផ្អែម និងជំងឺរាតត្បាតផ្សេងទៀត។ របាយការណ៍ក៏បានបង្ហាញថា ជាពិសេសប៉ះពាល់ ទៅលើក្រុមយុវជន ច្រើនជាងគេ បើធៀបជាមួយ មនុស្សវ័យកណ្តាល និងវ័យចំណាស់។ ក្រៅពីនេះ ការទទួលទានគ្រឿងស្រវឹង ក៏ប្រឈមនឹង ករណីគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមជាមួយគ្នានោះ ក៏នឹងមានការខាតបង់ ទ្រព្យសម្បត្ដិរហូតដល់ ទៅ ៥៥លានដុល្លារអាមេរិច ក្នុងមួយឆ្នាំ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ ក្នុងកម្មវិធីផ្សព្វផ្សាយកុំអោយ យុវជនប្រើប្រាស់គ្រឿងស្រវឹង នៅព្រឹកថ្ងៃទី១៦ មករានេះថា “ផលប៉ះពាល់នៃគ្រឿងស្រវឹង ចែកចេញជា៤ក្រុមធំ ទី១ទៅលើជំងឺ ទី២ទៅលើគ្រោះថ្នាក់ចរាចរណ៍ ទី៣ទៅលើអំពើហឹង្សា និងទី៤ខាតបង់ថវិការ គ្រឿងស្រវឹងនេះបណ្ដាលឲ្យមានជំងឺជាង២០០មុខ រាប់ត្រួសៗ មានជំងឺគ្រិនថ្លើម បេះដូង សសៃឈាម  និងជំងឺប្រព័ន្ធសាទ ហើយនិយាយពីគ្រោះថ្នាក់ចរាចរណ៍វិញ តាមការស្រោវជ្រៅវ របស់អង្គរជនពិការអន្ដរជាតិ បានបង្ហាញថាក្នុងមួយឆ្នាំៗ គឺមានប្រជាពលរដ្ឋជាង៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយគ្រឿងស្រវឹង ហើយក៏ឲ្យមានការខាតបង់ប្រាក់ជាង៥៥លានដុល្លាក្នុងមួយឆ្នាំៗ”។  

យោងតាមគេហទំព័រសុខភាពកម្ពុជា ដើម្បីការពារសុខភាពអោយនៅតឹងមាំសម្រាប់បុរសគឺមិនឱ្យលើសពីពីរឯកត្ដាក្នុងមួយថ្ងៃនោះទេ បើសិនជាស្រាបៀរគឺទទួលទានបានពីរកំប៉ុង បើស្រាស ស្រាក្រហមបានចំនួន១០០មីលីលីត្រស្មើនឹងមួយកូនកែវតូចក្នុងមួយថ្ងៃ។ បើចំពោះស្រាខ្លាំងៗវិញគឺបានចំនួន៣០មីលីលីត្រ ហើយបើសិនជាស្រាកាន់តែខ្លាំងគឺទទួលទានកាន់តែតិច។

បើចំពោះស្ដ្រីគឺមិនឱ្យលើសពីមួយឯកត្ដាទេក្នុងមួយថ្ងៃនោះទេ បើសិនជាស្រាបៀរ គឺទទួលទានបានមួយកំប៉ុងក្នុងមួយថ្ងៃ ហើយចំនួនស្រាដូចដែលបានរៀបរាប់ខាងលើ គឺបន្ថយចំនួនមួយឯកត្ដានៃកម្រិតការទទួលទានសម្រាប់បុរស។  អ្វីដែលល្អជាងនេះទៅទៀត លោកអ្នកគប្បីប្ដូរពីការពិសាភេសជ្ជៈ ដែលមានជាតិស្រវឹង ទៅជាភេសជ្ជៈដែលមិនមាន ជាតិស្រវឹង គប្បីពិសាគ្រឿងស្រវឹងលាយជាមួយទឹកឬសូដា។ លោកអ្នកគប្បីលាយជាតិស្រវឹងកាន់តែតិចទៅៗ ពុំគប្បីពិសាពេល ថ្ងៃត្រង់នោះទេ។

គប្បីពិសាអាហារមុនពេល ដែលលោកអ្នកទទួលទាន គ្រឿងស្រវឹងកែវដំបូង។ ជាពិសេសនោះគប្បី កាត់បន្ថយពេលវេលា ទៅរង្គសាលកម្សាន្ដរាត្រី ឬពេលវេលាជួបជុំ ជាមួយមិត្ដភក្ដិ ដែលទទួលទានគ្រឿងស្រវឹងច្រើន៕

ទទួលទាន​គ្រឿងស្រវឹង​ ប្រឈមនឹង​​​ជំងឺ​រហូត ដល់ទៅ​ជាង ​២០០ មុខ

ទទួលទាន​គ្រឿងស្រវឹង​ ប្រឈមនឹង​​​ជំងឺ​រហូត ដល់ទៅ​ជាង ​២០០ មុខ

ទទួលទាន​គ្រឿងស្រវឹង​ ប្រឈមនឹង​​​ជំងឺ​រហូត ដល់ទៅ​ជាង ​២០០ មុខ