អ្នកប្រើប្រាស់ iPhone 4s បើជៀសបាន សូមកុំតម្លើងទៅប្រព័ន្ធប្រតិបត្តិការមួយនេះឱ្យសោះ [VDO]

អ្នកប្រើប្រាស់ iPhone 4s បើជៀសបាន សូមកុំតម្លើងទៅប្រព័ន្ធប្រតិបត្តិការមួយនេះឱ្យសោះ [VDO]

បន្ទាប់ពីមានការលេចចេញនូវការដាក់ឱ្យប្រើប្រាស់ កំណែសាកល្បង iOS 9.3 Beta 1 កាលពីប៉ុន្មានថ្ងៃមុន ក៏ជឿជាក់ថាមានមនុស្សជាច្រើន បានទទួលជ្រាបពីលក្ខណៈសម្បត្តិពិសេសៗរបស់វាខ្លះៗរួចមកហើយ។ ផ្ទុយទៅវិញក្នុងថ្ងៃនេះគេហទំព័រយើងខ្ញុំ សូមធ្វើការដកស្រង់នូវវីដេអូខ្លីមួយ ពីក្រុមការងារ iAppleBytes ដោយចង់ធ្វើការប្រៀបធៀបល្បឿនដំណើរការ រវាង iOS 9.3 Beta 1 និង iOS 9.2 នៅលើទូរស័ព្ទ iPhone 4s ដើម្បីទទួលបានចម្លើយថា តើមួយណាលឿនជាងមួយណាយ៉ាងពិតប្រាកដ? (បញ្ញាក់ iOS 9.3 Beta 1 ជាប្រព័ន្ធប្រតិបត្តិការសាកល្បង មិនទាន់ពេញលេញនៅឡើយទេ)


លទ្ធផលបានបង្ហាញថា សំរាប់ដំណើរការនូវការប្រើប្រាស់ជាលក្ខណៈទូទៅសឹងតែ 95% ដែលមាននៅលើ iOS 9.3 Beta 1 គឺមានលក្ខណៈយឺតជាងឆ្ងាយមែនទែន បើយើងធៀបទៅនឹង iOS 9.2 ដែលធ្លាប់បានដាក់ឱ្យប្រើប្រាស់កាលពីសព្វដង។ ដូច្នេះហើយ នេះក៏ជាសារដាស់តឿនដ៏ល្អមួយ សំរាប់អ្នកប្រើប្រាស់ iPhone 4s គ្រប់រូប សូមមេត្តាកុំប្រញាប់ធ្វើការអាប់ដែតទៅជំនាន់នោះអី មិនថាតែពេលនេះទៅបីចេញត្រឹម Beta ហើយថ្ងៃក្រោយចេញជាលក្ខណៈ Full ក៏ដោយ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus អ្នកប្រើប្រាស់ iPhone 4s បើជៀសបាន សូមកុំតម្លើងទៅប្រព័ន្ធប្រតិបត្តិការមួយនេះឱ្យសោះ [VDO]
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com អ្នកប្រើប្រាស់ iPhone 4s បើជៀសបាន សូមកុំតម្លើងទៅប្រព័ន្ធប្រតិបត្តិការមួយនេះឱ្យសោះ [VDO]

ចុះថ្ងៃទី 16 ខែមករា ឆ្នាំ 2016 ម៉ោង 11:56 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ