កុមារ​កម្ពុជា​ជិត ៣០០ នាក់ នៃ​ក្លឹប​ក្រោ​ន​ភ្នំពេញ​ទទួល​ការហ្វឹកហាត់​ពី​ក្លឹប SCG MUANGTHONG UNITED

ភ្នំពេញ: កុមារ​កម្ពុជា​ប្រមាណ​ជិត ៣០០​នាក់ នៃ​ក្លឹប​ក្រោ​ន​ភ្នំពេញ បានទទួល​ការផ្តល់​បទពិសោធន៍ និង​បច្ចេកទេស នៃ​ការលេង​បាល់ទាត់ ពី​សំណាក់​ក្រុមកីឡា​បាល់ទាត់​ក្លឹប SCG  MUANGTHONG  UNITED កាលពី​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ទីលាន​បាល់ទាត់​ក្រោ​ន​ភ្នំពេញ​។​
​    ​
​ការផ្តល់​បទពិសោធន៍ និង​បច្ចេកទេស នៃ​ការលេង​បាល់ទាត់ ដល់ក​កុមារ​នៃ​ក្លឹប​ក្រោ​ន​ភ្នំពេញ គឺ​នៅក្នុង​កម្មវិធី “Kick and Share by SCG” ដែលជា​កម្មវិធី​ហ្វឹកហាត់​មូលដ្ឋានគ្រឹះ​បាល់ទាត់ ដោយ​ក្រុមកីឡា​បាត់​ទាត់​ក្លឹប SCG  MUANGTHONG  UNITED ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ថៃ​។

​គោលបំណង​នៃ​កម្មវិធី “Kick and Share by SCG” គឺ​ដើម្បី​ជំរុញ​ការលេង​កីឡា​ក្នុងចំណោម​កុមារ និង​ការប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រ​យ​យោជន៍ ជៀស​ផុតពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​។​

​សូមជម្រាបថា ដើម្បី​ប្រមូល​ថវិការ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ដែល​កំពុងតែ​មានការ​ខ្វះខាត​ថវិកា​ក្រុមហ៊ុន SCG ដែលជា​ក្រុមហ៊ុន​ប្រកបដោយ​និរន្ត​ភាព​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន និង​ជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​ក្លឹប​បាល់ទាត់ SCG MUANGTHONG UNITED ASEAN TOUR ឆ្នាំ​២០១៦ បានប្រកាស​ជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​ដែល​ក្រុម SCG MUANGTHONG UNITED ប្រកួត​ជាមួយ​ក​ក្រុម K-Cement Cabodian All Star នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​។​

​ការប្រកួត​នេះ​ជាការ​ប្រកួត​មួយ ដែលមាន​ការទន្ទឹងរង់ចាំ​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាច្រើន​នៅ​កម្ពុជា ពីព្រោះ​ក្រុម K-Cement Cabodian All Star គឺជា​ក្រុម​មួយ​ដែល​បានជ្រើសរើស​ជាពិសេស ដោយ​សម្រិតសម្រាំង​កីឡាករ​មាន​ទេពកោសល្យ ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា លោក​ធា​រី ចន្ថា​ប៊ី​ន ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ខ្សែប្រយុទ្ធ​ដ៏​ល្បី គឺ​លោក ចាន់​វ​ឌ្ឍា​នា​កា ជាដើម​។

​ចំណែក​ក្រុម SCG MUANGTHONG UNITED វិញ ក៏​ជា​ក្រុម​ខ្លាំង និង​ពេញនិយម​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។ ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ លក់​វត្ថុ​អនុស្សាវរីយ នឹង​បរិច្ចាក​ទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ទាំងស្រុង​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែមករា វេលា​ម៉ោង ៤​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​៕​