សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួបជុំ​ថ្នាក់ដឹកនាំ​ទូទាំងប្រទេស ដោយ​រិះគន់ និង​វាយប្រហារ​លោក ញឹក ប៊ុនឆៃ​

ភ្នំពេញ: ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​រិះគន់ និង​វាយប្រហារ​ទៅលើ​លោក​ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​មិន​បានមក​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ប្រគល់​ត្រា​ដល់​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី ខេត្ត ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេស កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា​នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។​

ជាមួយនឹង​ការរិះគន់ សម្តេចក្រុមព្រះ ក៏បាន​ប្រកាស​ឲ្យ​មន្ត្រី​ទាំងអស់នោះ ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ កុំ​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាំ​តែ​ចង្អៀត​។ មិនតែប៉ុណ្ណោះ​សម្តេចក្រុមព្រះ ក៏បាន​ព្រមាន​ទៅដល់​មន្ត្រី​របស់ខ្លួន ដែលមាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល ដែលមាន​ប្រាក់ខែ ជួយ​បង់លុយ​ជួយ​គណបក្ស​។ បើ​មិន​ដូច្នេះ​ទេ ព្រះអង្គ​នឹងធ្វើរ​របាយការណ៍​រាយការណ៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូលថា “​ខ្ញុំ​សូម​ឲ្យ​បងប្អូន​អ្នករាជានិយម ចាប់ពី​ថ្ងៃនេះ​តទៅ ឈប់​គិត ឈប់​គូរ ជាដាច់ខាត អ្នក​ចាស់ អ្នកណា​ថ្មី គិតតែ​ពី​កូនចៅ​សម្តេចឪ សម្តេច​តា ថែរក្សា​ថ្វាយ​ព្រះអង្គ​នូវ​របបរាជានិយម ហើយ​ណា​ដែល​នៅតែ​បែងចែក​អ្នក​ចាស់ អ្នកថ្មី​ទៀត អ្នកនឹង​ហើយ ខ្លួនឯង​មិនមែន​បំរើ​របបរាជានិយម​ដែលជា​របប​របស់​រាស្ត្រ​ទេ​។ ផ្តាំ​ទៅប្រាប់​ផង ផ្តាំ​ទៅ​ជម្រាប​ផង ខ្ញុំ​មិន​ចេញ​ឈ្មោះ​ទេ (​សំដៅ​ទៅលើ​លោក​ញឹក ប៊ុនឆៃ​) បើ​ខ្លួន​ជា​អ្នករាជានិយម ខ្លួន​ត្រូវតែ​មក​អង្គុយ​... យើង​ត្រូវតែ​បង្ហាញ​ឲ្យ​រាស្ត្រ​គេ​ឃើញថា យើង​ជា​អ្នក​ស្រលាញ់​ជាតិ យើង​ជា​ស្នេហា​ជាតិ សម្តេច​តា សម្តេច​តា​ទួត​"​។

​សម្តេចក្រុមព្រះ បន្តថា "​ខ្ញុំ​សូម​ជម្រាប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​មានប្រសាសន៍ថា មាន​ប៉ូល​ដល់​ទៅ​បី ចុះ​ម៉េច​មិន​ទៅ​ចូល​គាត់​ឲ្យ​អស់​ទៅមក​អង្គុយ នាំ​ឲ្យ​ខាត​កៅអី​គេ​ធ្វើ​អី  អាណិត​មេត្តា​ឈប់​កកូរ គណបក្ស​សង្គ្រោះ​ជាតិ ក៏មានដែរ ម៉េច​ក៏​មិន​ទៅៗ នៅ​ធ្វើ​អី​ទៀត​... អ្នកណា​ចង់​ឈ្លោះ​គ្នា ឈ្លោះ​ទៅ អាណិត​មេត្តា​ឈប់​នៅ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច គ្មាន​ហាម​អី​ទេ ចង់​ចូល​ទៅណា​ចូលទៅ ចូល​គណបក្ស​ប្រជាជន​កម្ពុជា ចូលទៅ ចូល​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅ ចង់ទៅ​ណា​ទៅៗ បើកទ្វារ​ចំហរ​ជូន​ទៀត​"៕​