Anonymous ប្រកាស Hack វេ​ប​សាយ​ថៃ ៣០០ ក្រោយ​កាត់ក្តី​កោះ​តៅ​

Doliprane TVC

វេ​ប​សាយ​មី​រ័​រ​បាន​រាយការណ៍​ថា Anonymous ក្រុម Hacker ដែល​ល្បីល្បាញ​ក្នុង​ពិភពលោក បាន​វាយប្រហារ​វេ​ប​សាយ​ផ្លូវការ​របស់​ថៃ ដោយសារ​ការមិន​ពេញចិត្ត​ការសម្រេចចិត្តរ​បស់​តុលាការ ក្នុងការ​កាត់ទោស​ឱ្យ​ជនជាតិ​ភូមា ២ នាក់ ក្នុង​ក្តី​សម្លាប់​ទេសចរ​ស្រី ២ នាក់​ជនជាតិ​អង់គ្លេស នៅលើ​កោះ​តៅ តាំងពី​ខែកញ្ញា ឆ្នាំ ២០១៤ ។​ ​វេ​ប​សាយ​ជា​ផ្លូវការ​របស់​ថៃ ដែលមាន​ចំណែក​ពាក់ព័ន្ធ​នឹង​តុលាការ ៣០៥ កន្លែង​ត្រូវ​ក្រុម Anonymous វាយប្រហារ មិនអាច​ចូល​ដំណើរការ​ការងារ​បាន​ឡើយ ។​

Anonymous ប្រកាស Hack វេ​ប​សាយ​ថៃ ៣០០ ក្រោយ​កាត់ក្តី​កោះ​តៅ​

​ពេលព្រឹក​ម្សិលមិញ (​ទី ១៣ មករា​) ក្រុម Anonymous បាន Post រូបភាព និង ខ្លឹមសារ​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម ដែលមាន​ឈ្មោះថា We Are Anonymous ដោយ​និយាយថា «Anonymous កំពុងតែ​ត្រៀម Hack រាល់​វេ​ប​សាយ​ផ្លូវ​ការបស់​រដ្ឋាភិបាល​ណា​ដែល​ពាក់ព័ន្ធ​ជាមួយ ការសម្រេច​កាត់ក្តី​មិន​យុត្តិធម៌ នៃ​ក្តី​សម្លាប់​ទេសចរ​នៅ​កោះ​តៅ »​។ ខ្លឹមសារ​និយាយទៀតថា «​តុលាការ​យុត្តិធម៌​របស់​ថៃ មិន​ផ្តល់​យុត្តិធម៌​ដល់​ជនបរទេស​ឡើយ ដោយ​ប្រើ​ច្បាប់​ក្នុងការ​ដាក់ទោស សុទ្ធតែ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ទាំងអស់​…» ។​

Anonymous ប្រកាស Hack វេ​ប​សាយ​ថៃ ៣០០ ក្រោយ​កាត់ក្តី​កោះ​តៅ​

​ក្រុម Anonymous នៅបាន​ឱ្យដឹងទៀតថា តម្រួត​ថៃ​កំពុង​បិទបាំង​ការពិត ជាច្រើន​ណាស់​ក្នុង​ក្តី​សម្លាប់​ជនជាតិ​អង់គ្លេស ២ នាក់​នេះ ។ កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​តុលាការ​ថៃ កាត់ទោស​ប្រហារជីវិត ជនជាប់ចោទ ជា​ឃាតក​សម្លាប់​ទេសចរ គឹ​នាង ហាន់​ណា វីត​ធើ​រិច និង ដេវីដ មី​ឡឺ មក ក៏មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​សំណាក់​ប្រជាជន​មី​យ៉ាន់​ម៉ា (​ភូមា​) និង អាចមាន​អា​រិ​ភាព​ជាមួយគ្នា ថា​កាត់ក្តី​មិន​យុត្តិធម៌ ៕ សូរ្យកាន្ត​

Anonymous ប្រកាស Hack វេ​ប​សាយ​ថៃ ៣០០ ក្រោយ​កាត់ក្តី​កោះ​តៅ​