រថយន្ត​គៀម៉ូតូ​ខ្ទាត ទៅប៉ះ​ម៉ូតូមួយ​គ្រឿងទៀត​ រងរបួសធ្ងន់​ស្រាល ​២នាក់

កណ្តាល៖ បុរសម្នាក់រងរបួសបាក់ ជើងម្ខាង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់រថយន្ត មួយគ្រឿងគៀរម៉ូតូ មួយគ្រឿង ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត រួចរថយន្តបង្ក បើកគេចខ្លួនបាត់ កាលពីវេលាម៉ោង ៨និង១៥នាទី ថ្ងៃទី 16 ខែមករា ឆ្នាំ 2016 នៅចំណុចផ្លូវជាតិលេខ2 ភូមិបត្តាជី1 សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក FREIGHT LINERពណ៌លឿងលាយខៀវពាក់ ស្លាកលេខ ព្រះស៊ីហនុ3A.1597 អ្នកបើកបរមិនស្គាល់ឈ្មោះបើកគេចខ្លួនបាត់ ។ ម៉ូតូរងគ្រោះម៉ាក វ៉េវពណ៌ខៀវពាក់ស្លាកលេខ ពោធិ៍សាត់1A-6849 បើកបរដោយឈ្មោះ ទូច វិទូ ភេទប្រុស អាយុ 20ឆ្នាំ នៅភូមិអំបៅ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង រងរបួសធ្ងន់បាក់ជើង ខាងឆ្វេងពីរកំណាត់ និងម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកសង់កូរ៉េ១០០ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1AN.9048 បើកបរដោយឈ្មោះ ខាន់ ជនភេទប្រុស អាយុ52ឆ្នាំ នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

នគរបាលបានបន្តថា គេឃើញម៉ូតូរងគ្រោះបើកបរ ក្នុងទិសដៅកើតទៅលិចម្នាក់ ឯងលុះ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ករ បើកមកស្របទិសគ្នា ជ្រុលមកគៀរបណ្តាលឲ្យ ម៉ូតូជនរងគ្រោះខ្ទាត ទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសស្រាល និងអ្នកបើកម៉ូតូវ៉េវរង របួសបាក់ជើង២កំណាត់ ចំណែករថយន្ត បង្ករព្យាយាមបើកគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុនគរបាលចុះ ទៅដល់ហៅរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ អាយុជីវិតជាបន្ទាន់ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាលយក ទៅរក្សានៅ អធិការដ្ឋានដើម្បីរងចាំ ដោះស្រាយគ្នាជាក្រោយ៕