ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប

អេហ្ស៊ីប៖ ក្នុងតំបន់វាលខ្សាច់ដ៏ក្តៅហួតហែង​ មិនសាកសមសោះឡើយ នឹងរកឃើញ ឆ្អឹងសត្វ ត្រីបាឡែន ដែលរស់នៅក្នុងមហាសមុទ្រ ប៉ុន្តែអ្នកស្រាវជ្រាវបែរជាបានរកឃើញ ឆ្អឹងផូស៊ីលត្រីយក្សធំបំផុតនេះ មួយចំនួន មាន អាយុកាលរាប់លានឆ្នាំមុន នៅវាលខ្សាច់សាហារ៉ា ក្នុងប្រទេសអេហ្ស៊ីបទៅវិញ  ។

ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមឆ្អឹងផូស៊ីលដែលរកឃើញនោះក៏មាន ឆ្អឹងត្រីបាឡែនដ៏ធំមួយក្បាល ដែលមាន ប្រវែងរហូតដល់ ២០ម៉ែត្រ និងជាប្រភេទត្រីបាឡែនរស់ក្នុងមហាសមុទ្រតាំងពី ៣៧លានឆ្នាំមុនម្ល៉េះ ។

យ៉ាងណាមិញចំពោះមូលហេតុដែលឆ្អឹងត្រីបាឡែនត្រូវបានរកឃើញនៅតំបន់វាលខ្សាច់នេះ ត្រូវបានអ្នក វិទ្យាសាស្ត្រ បង្ហាញថា តំបន់នេះធ្លាប់ជា មហាសមុទ្រតាំងពីសម័យបុរេប្រវត្តិ ដែលត្រូវបាន រីងស្ងួតក្រោយ ពីមានទ្វីបរសាត់ បានកើតឡើងកាល ពីរាប់លានឆ្នាំមុន ។

ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
ទីតាំងរកឃើញឆ្អឹងត្រីបាឡែនសម័យបុរេប្រវត្តិ

ក្នុងនោះដែរ ដើម្បីការពារ ឆ្អឹងផូស៊ីលសម័យបុរេប្រវត្តិដ៏កម្រនេះ អាជ្ញាធរអេហ្ស៊ីបបានចំណាយ ថវិការហូត ដល់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីកសាងអគាររាងមូល ធ្វើជាទម្រង់អគារសារមន្ទីរ ហើយក្រៅពី ឆ្អឹង ត្រីបាឡែន ក្នុងសារមន្ទីរនេះក៏មាន ការដាក់បង្ហាញនូវឧបករណ៍នានា ដែលមនុស្សសម័យយុគថ្ម បានប្រើប្រាស់ ក្នុងតំបន់នេះ តាំងពីរាប់ពាន់ឆ្នាំមុន ផងដែរ ។

អាជ្ញាធរអេហ្ស៊ីបក៏សង្ឃឹមថា សារមន្ទីរទើបកសាងថ្មីនេះនឹង អាចជួយឲ្យវិស័យទេសចរណ៍ នៅអេហ្ស៊ីប ងើបឡើងវិញបាន ដែលវិស័យនេះបានរងគ្រោះ បន្ទាប់ពីមានការគំរាមគំហែង ដោយក្រុមភេរវកម្មអ៊ីស្លាម ជ្រុល និយម ដែលបានបាញ់ទម្លាក់យន្តហោះ បណ្តាលដឹកអ្នកដំណើររបស់ ៕

ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីបផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីបផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
ផូស៊ីលត្រីបាឡែនយក្ស អាយុកាល ៣៧លាន ឆ្នាំមុន បែរជារកឃើញកណ្តាល វាលខ្សាច់នៅអេហ្ស៊ីប
សារមន្ទីរធ្វើដើម្បីការពារផូស៊ីលត្រីបាឡែន និង សំរាប់ឲ្យអ្នកទេសចរចូលទស្សនា

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត