លី ច័ន្ទសីហា គ្រោងភ្ជាប់ ពាក្យជាមួយ សង្សារជា មន្ត្រីយោធា នៅដើមខែក្រោយ

ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង នាង លី ច័ន្ទសីហា បានចំណាយ ពេលជាច្រើនឆ្នាំ មើលចិត្តថ្លើមគ្នា ជាមួយគូស្នេហ៍ រួចមកនៅថ្ងៃនេះ នាងបាន ទម្លាយឲ្យដឹងថា នាងបានសម្រេចចិត្ត ទទួលយកគូស្នេហ៍រូបនេះ ធ្វើជាគូគាប់ដោយមាន គម្រោងត្រៀមភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ នៅដើមខែ ក្រោយនេះហើយ ។

តារាសម្តែងដែលជាប់ងារ ជាតារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានប្រាប់ Looking TODAY ឲ្យដឹងមុននេះថា នាងបានសម្រេចចិត្តភ្ជាប់ពាក្យ តាមប្រពៃណី ជាមួយគូស្នេហ៍ ហ៊ាសេង (ច័ន្ទ ថៃសេង) ដែលជាមន្ត្រីយោធា នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះហើយ ដែលកម្មវិធីប្រារព្ធធ្វើឡើង នៅគេហដ្ឋានរបស់នាង នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ។

តារាស្រីដែលមាន ឈ្មោះបោះសំឡេងក្នុងរឿង «មរណៈមាតា» រូបនេះ បានប្រាប់ឲ្យដឹងពី មូលហេតុដែលនាង សម្រេចចិត្តភ្ជាប់ពាក្យ ជាមួយ គូស្នេហ៍ថា «សម្រាប់ខ្ញុំគាត់គឺជាមនុស្សល្អ គាត់យល់ចិត្តថ្លើម ខ្ញុំគាត់ផ្តល់ឱកាសឲ្យខ្ញុំ ជាអ្នកសម្រេចចិត្តធ្វើអ្វី ដែលខ្ញុំចង់ធ្វើគាត់តែងតែ តាមចិត្តខ្ញុំ គ្រប់បែបយ៉ាង មិនតែប៉ុណ្ណោះគ្រួសារ គាត់និងគាត់រាប់អានញាតិ បងប្អូនរបស់ខ្ញុំខ្លាំងណាស់ និយាយរួមគាត់ល្អធ្វើឲ្យ ខ្ញុំមានភាពជឿជាក់ថា ខ្ញុំអាចរស់នៅជាមួយ គាត់បានពេញមួយជីវិត » ។

កញ្ញា លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងទៀតថា អស់រយៈពេល ប្រមាណ ៣ឆ្នាំហើយ ដែលនាងបានទុកពេល មើលចិត្តថ្លើមគ្នា សិក្សាចិត្តគ្នាទៅវិញ ទៅមក រហូតឈានចូល ដល់ចំណុចនេះ ហើយនាងគិតថារឿង ដែលនាងមានគូដណ្តឹង គឺនាងមិនមាន ការព្រួយបារម្ភ រឿងធ្លាក់កូដអីទេ ព្រោះថា មនុស្សម្នាក់ៗ តែងតែមានគូគ្រង វាជារឿងធម្មតា ហើយនាងគិតថា ទស្សនិកជន នៅតែស្រលាញ់ និងគាំទ្រនាងដដែល ។

បើទោះជាពេលនេះ កញ្ញា លី ច័ន្ទសីហា បានត្រៀមខ្លួនភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ក៏ពិតមែន ប៉ុន្តែនាងបានប្រាប់ ឲ្យដឹងថា នាងមិនទាន់មាន គម្រោង រៀបការច្បាស់ទេ ព្រោះថាមិនទាន់ដេញ ពេលវេលានៅឡើយទេ ម្យ៉ាងវិញទៀតនាងចង់ទុក ពេលឲ្យអនាគតគូដណ្តឹង រៀនចប់សព្វគ្រប់ សិន គឺនៅសល់ពេលប្រមាណ ៦ខែទៀតប៉ុណ្ណោះ គាត់រៀនចប់ផ្នែកហរិញ្ញាវត្ថុ ពីប្រទេសវៀតណាម ត្រឡប់មកស្រុកយើងវិញ ហើយដូច្នេះ រឿងរៀបការ និងចាប់ផ្តើមគិតគូ នៅពេលគាត់រៀនចប់ ៕