ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក ធ្វើ​ការ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៣០៣ ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​ង្វៀ​ន ធី​ប៊ៀ​ត​ម៉ា​យ អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ក្នុង​ចំណុច​កើតហេតុ​ខាងលើ ក្នុង​នោះ​ត្រូវ​ក​ម្លាំ​ដកហូត​វត្ថុ​តាង​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ ។ បច្ចុប្បន្ន ស្ត្រី​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។