ហេតុអ្វី​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ផឹក «​ទឹកដូង​» ឱ្យបាន​ច្រើន​?​

Doliprane TVC

​តាមរយៈ​គណកម្មការ​មួយក្រុម​ក្នុងប្រទេស​ឥណ្ឌា​បានអោយដឹងថា ការ​ពិសា​ទឹកដូង​ក្នុងអំឡុងពេល​មាន ផ្ទៃពោះ​អាចជួយ​រក្សា​លំនឹង​ជាតិ​ទឹក និង​អេឡិចត្រូលីត​គ្រប់គ្រាន់​ក្នុង​រយៈពេល​មួយថ្ងៃៗ​សម្រាប់​រាងកាយ​។​
​ក្នុង​ទឹកដូង​មាន​សារធាតុ​អេឡិចត្រូលីត ក្ល​រ៉ួ ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម រី​បូ​ហ្ល្វា​វីន (riboflavin) វីតាមីន សេ និង កម្រិត​ជាតិ​ស្ករ សូ​ដ្យូ​ម ប្រូ​តេ​អី​ុ​ន​គ្រប់គ្រាន់​សម្រាប់​រាងកាយ​។

​តាម​អ្នកជំនាញ​អាហារូបត្ថម្ភ​បាន​បញ្ជាក់ដែរថា ការ​ពិសា​ទឹកដូង​ក្នុងអំឡុង​៣​ខែ​ដំបូង អាចជួយ​កាត់បន្ថយ អាកា​រៈ​ចាញ់កូន ទល់លាមក ការពារ​ភាព​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ និង កាត់បន្ថយ​ភាព​អស់កម្លាំង​។

​ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ពិសា​ទឹកដូង​អោយបាន​យ៉ាងហោចណាស់​មួយ​ផ្លៃ​ក្នុង​មួយថ្ងៃ ព្រោះ​ក្រៅពីនេះ វា​ក៏​ជួយ​សម្រួលការ​បន្ទោបង់ ការឡើង​សំពាធ​ឈាម និង បញ្ហា​រលាក​ក្នុង​តម្រងនោម​ជាដើម​៕សុផល