គ្រាប់​ដេ​កា​ធុន​៨២​មី​លី​ម៉ែត្រ​១២​គ្រាប់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ដីស្រែ

ខេត្ត​បន្ទាយ​មានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ចំនួន​១២​គ្រាប់ ​(គ្រាប់​ដេ​កា​៨២​មី​លី​ម៉ែត្រ) ត្រូវ​​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីស្រែ​ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ប្រទះ​ឃើញកាល ពី​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មករា​ ២០១៦ រួច​បាន​​រាយការណ៍​​ម​ក​​សមត្ថកិច្ច ដើម្បីចុះមក​​ដោះស្រាយ​ ។

​​ប្រជា​ពល​រដ្ឋ​ឈ្មោះ​សាន ញ៉ី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ជួល​គ្រឿង​ ចក្រ​អេ​ស្កាវ៉ាទ័រ​ទៅ​កាយ​ដីធ្វើ ​ព្រំ​ស្រែ​របស់​ខ្លួននៅ​ចម្ងាយ​៤,០០០​ម៉ែត្រ ខាងកើត​ឈៀង​ខាងជើង​ភូមិ ​ក៏​​ប្រទះ​ឃើញ​គ្រាប់​ យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ដែជា​ប្រភេទ​ គ្រាប់​ធុន​ដេ​កា​ធុ​ ៨២​មី​លី​ម៉ែត្រ​ចំនួន​១២ ។

​​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​ និង​កម្លាំង​នគរបាល​ផ្នែក​ស្ថិតិ បន្ទាប់​​ពី​ទទួលបាន​ព័ត៌មាន​នេះ ក៏​បាន​ចុះ​ទៅ​ ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ប្រគល់​ គ្រាប់​យុទ្ធ​​ភណ្ឌ​ទាំងនោះ ទៅ​អង្គភាព​ហេ​ឡូ​ត្រាស ដើម្បី​មាន​វិធានការ​​បន្ត បើ​តាម​ការ​​ឱ្យ​​ដឹង​ពី​មន្ត្រី​អង្គភាព ​ហេ​​ឡូ​ត្រាស និយាយ​ថា គ្រាប់​ទាំងនេះ នៅ​មានគុណ​ភាព​៥០% គ្រាប់​នេះ​បាន​កប់​ក្នុង​ដី​តាំងពី​ សម័យ​សង្គ្រាម​មក​ម្ល៉េះ ​។

គ្រាប់​ដេ​កា​ធុន​៨២​មី​លី​ម៉ែត្រ​១២​គ្រាប់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ដីស្រែ

គ្រាប់​ដេ​កា​ធុន​៨២​មី​លី​ម៉ែត្រ​១២​គ្រាប់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ដីស្រែ
គ្រាប់​ដេ​កា​ធុន​៨២​មី​លី​ម៉ែត្រ​១២​គ្រាប់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ដីស្រែ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត