ថៃ​បញ្ជូន​សព ​ពលករ​ខ្មែរ​ម្នាក់​​ ក្រោយ​ពី​ឆក់​ចរន្ត​អគ្គិស​នី​​ស្លាប់​

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់ ត្រូវ​ភាគី​ថៃ​ធ្វើការ​ បញ្ជូន​ត្រឡប់​មក​ប្រគល់​ឱ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១៥ មក​រា ២០១៦ ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​ឆក់​ចរន្តអគ្គិសនី​ស្លាប់​នៅ​ខេត្ត​ប្រា​ជី​ន​បូ​រី ។

សព​ជន​រង​គ្រោះ​ឈ្មោះ​ខន គុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ខេត្ត​ប្រា​ជី​ន​បូ​រី​ប្រទេស​ថៃ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ច័ន្ទ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

បើ​តាម​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​បាន ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ ​កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា ២០១៦ ខណៈ​ជន​រង​គ្រោះ​ ចេញពី​ធ្វើការ​ដើរទៅ​ប៉ះ​ដើមឈើ​មួយ​ដើម សង្ស័យ​មាន​ខ្សែភ្លើង​ដាច់​នៅ​ទីនោះ ហើយ​ក៏​សង្ស័យ​ពេល​មេឃ​រលឹម ។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ថៃ​បញ្ជូន​សព ​ពលករ​ខ្មែរ​ម្នាក់​​ ក្រោយ​ពី​ឆក់​ចរន្ត​អគ្គិស​នី​​ស្លាប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត