ឪពុកកាត់លុយជាង ២មឺុនដុល្លារចោលខ្ទេច កូនប្រុសនិងកូនប្រសា ប្រើពេល៣ខែ ទើបបិតផ្គុំលុយ ដូរពីធនាគារបានវិញ

ចិន៖ លោកតាវ័យ៨៥ឆ្នាំម្នាក់បាន កាត់កំទេចលុយជាង​ ២ម៉ឺនដុល្លារចោល ជាចម្រៀកតូចៗ ដែលធ្វើឲ្យ កូនប្រុស និងកូនប្រសារស្រីគាត់ ចំណាយពេល ជាងបីខែ ដើម្បីបិតផ្គុំលុយទាំងនោះឡើងវិញ និងយកទៅប្តូរប្រាក់់ពី ធនាគារ បានវិញ។

ឪពុកកាត់លុយជាង ២មឺុនដុល្លារចោលខ្ទេច កូនប្រុសនិងកូនប្រសា ប្រើពេល៣ខែ ទើបបិតផ្គុំលុយ ដូរពីធនាគារបានវិញ
លុយបានកាត់ខ្ទេចអស់

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតាវ័យចំណាស់រូបនេះ បានទទួលប្រាក់ចំនួន ២០ម៉ឺនយ័ន ប្រមាណជា ជាង៣ម៉ឺនដុល្លារអាមេរិក ក្រោយពីគាត់បានលក់ផ្ទះ របស់គាត់មួយខ្នង ក្នុងទីក្រុង អានសាន ក្នុងខេត្ត លាងនីង ប្រទេសចិនកាលពីឆ្នាំមុន ។ ប៉ុន្តែក្រោយលោកតានេះ បែរជាបានយកប្រាក់ចំនួន ១៤ម៉ឺនយ័ន ( ២១,២៥២ ដុល្លារអាមេរិក) មកកាត់ជាចម្រៀក តូចៗ កាលពីខែតុលាកន្លងទៅនេះ ។ កូនប្រុសរបស់ លោកតារូបនេះ បានប្រាប់ថាមូលហេតុបណ្តាល ឲ្យ ឪពុក គាត់ធ្វើបែបនេះ ដោយសារមិនចង់ឲ្យ គាត់និងប្រពន្ធ គិតគូអំពីលុយលក់ផ្ទះរបស់ឪពុកគាត់បន្តទៀត ទើបឪពុកគាត់ កាត់លុយទាំងនោះ ចោលអស់ ។

ក្រោយមក កូនប្រុសរបស់លោកតារបស់នេះ បានទៅសាកសួរនៅ ធនាគារ ហើយបុគ្គលិកធនាគារ ក៏បានប្រាប់ថា ប្រសិនបើលុយដែល កាត់ដាច់អស់នោះ ត្រូវបានបិតភ្ជាប់ឡើងវិញ ធនាគារនឹងប្តូរប្រាក់ ឲ្យវិញបាន ។ តាមប្រភពដដែលបាន ឲ្យដឹងថា កូនប្រុសនិងកូនប្រសាស្រី លោកតារូបនេះ បានចំណាយពេល ១៩ម៉ោងមួយថ្ងៃ អស់ជា ច្រើនសប្តាហ៍ដើម្បីបិតផ្គុំ បំណែកក្រដាសចំនួន ១,១៨០ ក្នុងរយៈពេល ៣ខែ រហូតដល់ខែ មករានេះ ទើបពួកគេ បញ្ចប់ការងារនេះ ហើយ ចុងក្រោយពួកគេអាចទៅប្តូរប្រាក់ នៅធនាគារបានវិញ និង ដាក់លុយចំនួន ៦០,០០០ យ័ន ដែលនៅសល់ ចូលក្នុងគណនីធនាគារ នោះវិញ ៕

ឪពុកកាត់លុយជាង ២មឺុនដុល្លារចោលខ្ទេច កូនប្រុសនិងកូនប្រសា ប្រើពេល៣ខែ ទើបបិតផ្គុំលុយ ដូរពីធនាគារបានវិញ
ឪពុកកាត់លុយជាង ២មឺុនដុល្លារចោលខ្ទេច កូនប្រុសនិងកូនប្រសា ប្រើពេល៣ខែ ទើបបិតផ្គុំលុយ ដូរពីធនាគារបានវិញ
លុយដែលបានបិតផ្គុំរួចហើយ យកទៅប្តូរនៅធនាគារ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត