អគ្គនាយកដ្ឋាន​អន្តោរប្រវេសន្ត ធ្វើជំរឿន​ជនបរទេស​ ក្នុងខេត្ត៣ និង​ក្នុងរាជធានី​ ភ្នំពេញ​

ភ្នំពេញ៖ ក្នុងពិធីផ្សព្វផ្សាយអំពី គំរោងការរបស់គណកម្មការ ជំរឿនជនបរទេស លោកឧត្តមសេនីយ៏ឯក ម៉ម ស៊្រីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ ត៏ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ជំរឿនជនបរទេស មានប្រសាសន៍ថា បច្ចុប្បន្ននេះគណកម្មការត្រួតពិនិត្យជនបរទេស កំពុងដឹកនាំចុះជំរឿន ស្ថិតិជនបរទេសក្នុង ខេត្តចំនួន៣គឺ ខេត្តតាកែវ, ស្វាយរៀងនិងព្រៃវែង។ នៅក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមធ្វើជំរឿន ជនបរទេសដំបូង នៅក្នុងខណ្ឌឬស្សីកែវ។

លោកបញ្ជាក់ថា ចាប់តាំងពីបង្កើត អគ្គនាយករដ្ឋានអន្តោប្រវេសន្ត នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៦នេះ បានអនុវត្តច្បាប់អន្តោប្រវេសន្ត ចាប់បណ្តេញចេញជនបរទេស ចូលមកស្នាក់នៅនិង ប្រកបការងារក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មានចំនួនជិត៦ពាន់នាក់។ អគ្គនាយកដ្ឋាននៅតែបន្តធ្វើការត្រួតពិនិត្យជនបរទេស ដែលចូលមស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេគោរពច្បាប់ អន្តោប្រវេសន្តកម្ពុជាឲ្យ បានត្រឹមត្រូវតាមច្បាប់។