អ.ហ ខេត្តព្រះសីហនុ បង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿង ញៀន៤នាក់

ព្រះសីហនុ៖ នៅវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កំលាំងការិយាល័យបទ ល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យបទ ល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន នៅចំណុចក្រុមទី០៧ ភូមិ០៤ សង្កាត់ ០៤ ក្រុង ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានប្រាប់អោយដឹងថា ជនសង្ស័យដែលឃាត់ខ្លូនមានចំនួន ០៤នាក់ រួមមាន៖ ១.ឈ្មោះស៊ឹម សុផុន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបំរើការងារ នៅហាងជនបរទេស។២.ឈ្មោះម៉ៅ សុីឡេ ហៅណុច ភេទ ស្រី អាយុ២៥ឆ្នាំ
ជនជាតិ ខ្មែរ មុខរបរ បំរើការងារនៅ ហាងជនបរទេស ទាំងពីនាក់ មានទីលំនៅបន្ទប់ជួល ក្រុម០៧ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្ដព្រះសីហនុ ។ ៣.ឈ្មោះនួន ស្រីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បំរើការងារនៅ ហាងជនបរទេស ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។ ៤.តុល រដ្ឋា ហៅអ៑ក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ
ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅក្រុម២៥ ភូមិ០៣ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតមាន៖ ១-ម្ស៉ៅសថ្លា  ចំនួន០១កញ្ចប់តូច ទម្ងន់០,២៨g ២-ដបជក់ចំនួន០១ ។

បច្ចុប្បន្នការិយាល័យ ជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ វិនិច្ឆ័យទោសតាមច្បាប់។

អ.ហ ខេត្តព្រះសីហនុ បង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿង ញៀន៤នាក់

អ.ហ ខេត្តព្រះសីហនុ បង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿង ញៀន៤នាក់