រួសរាន់​ឡើង! ​ការ​ទទួល​ពាក្យ​ Miss University ​នៅ​ភ្នំពេញ​សល់​​តែ​ថ្ងៃ​នេះ ​និង​ស្អែក​ប៉ុណ្ណោះ


រួសរាន់​ឡើង! ​ការ​ទទួល​ពាក្យ​ Miss University ​នៅ​ភ្នំពេញ​សល់​​តែ​ថ្ងៃ​នេះ ​និង​ស្អែក​ប៉ុណ្ណោះ

ការ​​​​ប្រកួត​ Miss University 2016 ​​ដែល​ចាប់​ផ្ដើម​ទទួល​ពាក្យ​​សម្រាប់​រាជធានី​ភ្នំពេញ​​​​ពី​ថ្ងៃ​ទី ១១ ​មករា​​មក​នៅ​​​សល់​តែ​ពីរ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​បញ្ចប់​ហើយ។ ​​​​​​បេក្ខនារី​ដែល​​​មាន​បំណង​ចង់​ក្លាយ​ជា​កញ្ញា​ឯក​​​សម្រាប់​ការ​ប្រកួត​នេះ​ សូម​ប្រញាប់​រួសរាន់​មក​ដាក់​ពាក្យ​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​អាទិត្យ​ស្អែក។

 

​សម្រាប់​ថ្ងៃ​សៅរ៍​ទី​ ១៦ ​នេះ ​បេក្ខនារី​អាច​ទៅ​កាន់​ទីក្រុង​កោះ​ពេជ្រ​បាន​ដើម្បី​​ធ្វើ​ការ​ចុះ​ឈ្មោះ​ ​ដោយ​នៅ​ទី​នោះ​ក្រុមការងារ​របស់​កម្មវិធី​មាន​រៀបចំ​ជា​ស្តង់​សម្រាប់​ការ​ចុះ​ឈ្មោះ​នេះ។ ​​នៅ​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការ​ដាក់​ពាក្យ​នៅ​រាជធានី​ភ្នំពេញ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន។

 

រួសរាន់​ឡើង! ​ការ​ទទួល​ពាក្យ​ Miss University ​នៅ​ភ្នំពេញ​សល់​​តែ​ថ្ងៃ​នេះ ​និង​ស្អែក​ប៉ុណ្ណោះ

 

បើ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​និង​ចង់​បង្ហាញ​ទេពកោសល្យ​ឲ្យ​មហាជន​ទូទៅ​បាន​ដឹង ​នៅ​ចាំ​អី​ទៀត ​ប្រញាប់​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ឥលូវ​នេះ។​​​​​​

 

​​​ក្រុម​ការងារ​ Miss University 2016 ​នឹង​បន្ត​ទៅ​តាម​​បណ្ដា​ខេត្ត​ចំនួន​បី​ផ្សេង​ទៀត​រួម​មាន​កំពង់ចាម ​សៀមរាប ​និង​បាត់ដំបង​​​នា​​​សប្ដាហ៍​បន្តបន្ទាប់​ដើម្បី​ស្វែង​រក​​បេក្ខជន​នារី​​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៦ ​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល។

 

 

 

 

ចង់​ដឹង​លក្ខខណ្ឌ ​និង​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​ សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា