ក្រសួងពាណិជ្ជកម្ម​និង​ក្រុមហ៊ុន LY & FUNG រិះរក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន LY & FUNG ដើម្បី​ពិភាក្សា​រិះរក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​

​ជំនួប​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នោះ ដោយ​ធ្វើការ​ពិនិត្យមើល​នូវ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​មួយចំនួន ដើម្បី​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឧស្សាហ​កម្មនេះ ព្រមទាំង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ឈានឡើង​បន្ថែមទៀត ក្នុង​រយៈពេល​យូរអង្វែង​ប្រកបដោយ​ចីរភាព​។​

​គណៈប្រតិភូ​ទាំងអស់ បាន​គូស​បញ្ជាក់ទៀតថា ក្រោម​ភាពជា​អ្នកដឹកនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ពួកគេ​ប្តេជ្ញា​បន្ត​កិច្ចសហការ និង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ទេសរដ្ឋមន្ត្រី ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​វិស័យ​ឧស្សាហ​កម្មនេះ​៕​