គណៈ​អភិបាល​រាជធានី កំពុង​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំនួន​៣​ក្នុង​ឆ្នាំ​២០១៦

ភ្នំពេញ: គណៈ​អភិបាល​រាជធានី កំពុង​ដោះស្រាយ​នូវ​បញ្ហា​បន្ទាន់​ចំនួន​៣​ក្នុង​ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​នឹង ការងារ​បំបែក​សង្កាត់​ថ្មី ដើម្បី​គ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ការងារ​លើក​ទំនប់​បឹង​តា​មោក ដើម្បី​ការពារ​ទឹក​សំអុយ​មិនឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ការងារ​គ្រប់គ្រង​បឹង និង​ប្រឡាយ​បឹងត្របែក ដើម្បី​រំដោះ​ផ្លូវ​អម​សង្ខាង​ប្រឡាយ និង​ទប់ស្កាត់​ការទន្ទ្រាន​យក​បឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​នៅ​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការ​បន្ទាន់​ចំនួន ៣ ចំណុច​សំខាន់ៗ​៖
១-​ការងារ​បំបែក​សង្កាត់​ថ្មី ដើម្បី​គ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុងនោះ​យើង​នឹងមាន​ភូមិ​ថ្មី​ចំនួន ៤៧ ភូមិ និង​សង្កាត់​ថ្មី​ចំនួន ៩​ភូមិ​។​

២-​ការងារ​លើក​ទំនប់​បឹង​តា​មោក ដើម្បី​ការពារ​ទឹក​សំអុយ មិនឱ្យ​ប៉ះពាល់​ដល់​បងប្អូន​ជុំវិញ​បឹង និង​រៀបចំ​ជា​កន្លែង​អាង​ចម្រោះ​ប្រព្រឹត្តិកម្ម ក្នុងនោះ​យើង​នឹង​សម្រេច​ឱ្យបាន​ការងារ​លើក​ទំនប់ ៥០០ ហិច​តា នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ ចំណែក​ក្រុមហ៊ុន​ត្រូវតែ​ចាប់ផ្តើម​កិច្ចការ​របស់ខ្លួន នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​តែម្តង​។​

៣-​ការងារ​គ្រប់គ្រង​បឹង និង​ប្រឡាយ​បឹងត្របែក ដើម្បី​រំដោះ​ផ្លូវ​អម​សង្ខាង​ប្រឡាយ និង​ទប់ស្កាត់​ការទន្ទ្រាន​យក​បឹង​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ដោះស្រាយ​ផ្លូវទឹក​មួយ​នេះ​ឱ្យបាន​ជោគជ័យ នោះ​តំបន់​មួយចំនួនធំ ក្នុង​រាជធានី នឹង​គ្មាន​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ទៀតឡើយ​៕​

គណៈ​អភិបាល​រាជធានី កំពុង​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំនួន​៣​ក្នុង​ឆ្នាំ​២០១៦

គណៈ​អភិបាល​រាជធានី កំពុង​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំនួន​៣​ក្នុង​ឆ្នាំ​២០១៦

គណៈ​អភិបាល​រាជធានី កំពុង​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំនួន​៣​ក្នុង​ឆ្នាំ​២០១៦