ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម​ ៖ លោក​ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ចាម​ និង​ត្បូងឃ្មុំ​ ទទួល​បន្ទុក​ការងារ​យុវជន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បណ្តុះបណ្តាល​បំប៉ន​សមត្ថភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​​ស្រុក​ចំការលើ​ កាលពី​វេលា​ព្រឹក​​ថ្ងៃ​ទី១៦​ មករា ​២០១៦ ​។

លោក​ហ៊ុន ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​គណបក្ស​ ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ និង​មាន​​សមត្ថភាព លទ្ធភាព​​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំ​ប្រទេស​ ។ លោក​បាន​បន្ត​ថា ភាព​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​ គឺជា​រឿង​សំខាន់​​ណាស់​ ដែល​មាន​ថ្នាក់ដឹកនាំ​​មិន​ដែល​រត់​ចោល​ប្រជាជន ​គឺ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ ។

បច្ចុប្បន្ន​នេះ ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ដឹង​សុខទុក្ខ ​និង​ស្វែង​យល់​ពី​តម្រូវការ​របស់​ប្រជា​ពល​រដ្ឋ ​និង​បាន​ដោះស្រាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ចំពោះ​មុខ​នេ​ពេល​ថ្មី​ៗ​នេះ​។ លោក​អនុប្រធាន​ក្រុមការងារ​បាន​បញ្ជាក់​ថា ក្នុង​​លទ្ធិ​ប្រជាធិបតេយ្យ​បងប្អូន​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត មិន​មា​ន​ការ​បង្ខិតបង្ខំ​ណាមួយ ប៉ុន្តែ​ការ​ដែល​បង​ប្អូន​ជ្រើសរើស​យក​គណបក្ស​ប្រជាជន​ជា​ជម្រើសរ​បស់បង​ប្អូន​ក្នុង​ការ​គាំទ្រ គឺ​បង្ហាញ​នូវ​ការ​ផ្តល់​យុត្តិធម៌ ការ​យល់​អំពី​គុណ​បំណាច់​​របស់​បក្ស និង​ការ​យល់​អំពី​សារសំខាន់​ស្នាដៃ​របស់​បក្ស ដែល​បាន​ធ្វើ​កន្លង​មក​និង​លទ្ធភាព​របស់​បក្ស​ដែល​បាន​ដឹកនាំ​និង​បន្ត​ដឹកនាំ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​កំពុង​រស់នៅ​ក្នុង​គុណសម្បត្តិ​របស់​គណបក្ ស​។

លោ​ក​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ​ចំពោះ​សកម្មភាព​ចូលរួម​របស់​យុវជន​នា​ពេល​កន្លង​មក​ ដែល​បាន​ធ្វើ​ឱ្យ​គណ​បក្ស​រក្សា​ភាព​ឈ្នះ ​និង​បន្ត​ឈ្នះ​នា​ពេល​ខាង​មុខ ហើយ​យុវជន​ត្រូវ​មាន​ទឹកចិត្ត និង​ទុកចិត្ត​នឹង​ភាព​កក់ក្តៅ​នឹង​ភាព​ជោគជ័យ​របស់​យើង ​និង​មាន​ភាព​ជឿជាក់​ក្នុង​ការ​ដណ្តើម​ប្រៀប​ឈ្នះ​របស់​យើង​នា​ពេល​ខាង​មុខ​ទៀត ​៕