រូបមន្ត​ធ្វើឱ្យ​សក់ត្រង់ ដោយ «​ប្រេង​ល្ហុងខ្ញែ​»

Doliprane TVC

សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*​ប្រេង​ល្ហុងខ្ញែ ៖ អាច​ប្រើ​បន្ទន់​សក់ និង ផ្តល់​សំណើម​ដល់​សក់​ថែមទាំង កម្ចាត់​មេរោគ​ពី​ស្បែកក្បាល ។​

* វិធី​ធ្វើ​
– លាយ​ប្រេង​ល្ហុងខ្ញែរ ២ ស្លាបព្រា​បាយ​ជាមួយ​ប្រេងសណ្តែក ១ ស្លាបព្រា​បាយ ។​
– ដាំ​ឱ្យ​ក្តៅ​ឧណ្ហៗ (​ដាក់​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ​) ប្រមាណ ២០ វិនាទី ។​
– រួច​យកមក​ម៉ាស្សា​ស្បែកក្បាល និង សក់​ប្រមាណ ២ ទៅ ៣ នាទី ។​
– ទុកចោល ៣០ នាទី ។​
– លាង​ចេញ រួច​កក់សក់ ។​
– សិតសក់​ទាំង​នៅ​សើម ហើយ​ទុកឱ្យ​ស្ងួត ៕​ល​ក្ខិ​ណ​