របៀប​ថែរក្សា​កន្លែង​ខាងក្រោម​របស់​មនុស្ស​ស្រី​

របៀប​ថែរក្សា​កន្លែង​ខាងក្រោម​របស់​មនុស្ស​ស្រី​

​កន្លែង​ខាងក្រោម​នេះ​គឺ​សំដៅ​ដល់​យោ​នី ទ្វា​មាស និង​កន្លែង​ដែល​នៅ​ជុំវិញ​នោះ វា​សុទ្ធតែ​ជា​កន្លែង​ដែល​សំខាន់​សម្រាប់​នារី​គ្រប់រូប ដូចនេះ​អ្នក​ត្រូវតែ​ថែរក្សា​វា​ឱ្យបាន​ល្អ តើ​មាន​របៀប​ថែរក្សា​អ្វីខ្លះ​?

កុំ​ស្លៀកខោ​ក្នុង​ដែល​តឹង​ពេក​
អ្នក​មិន​ត្រូវ​ស្លៀកខោ​ក្នុង​ដែល​តឹង​ពេក​ទេ ព្រោះ​ស្បែក​ខោ​អាច​ប៉ះ​នឹង​កន្លែង​ខាងក្រោម​របស់​អ្នក​ខ្លាំងពេក ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​វា​មិន​អាច​ដកដង្ហើម​បានទេ ថែមទាំង​ធ្វើឱ្យ​ខ្វះ​ជាតិ​ទឹក​ទៀត​ផង ម្យ៉ាងទៀត​វា​នឹង​អាច​ធ្វើឱ្យ​វា​មាន​ក្លិន​មិនល្អ​។​

ប្រើ​ទឹក​លាង​សម្អាត​
នៅពេល​ដែល​អ្នក​លាង​សម្អាត អ្នក​គួរតែ​ប្រើ​ទឹក​ដើម្បី​លាង​បាន​ហើយ ដោយ​មិន​ត្រូវ​ប្រើ​សាប៊ូ​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយ​។​

ក្រោយពេល​ដែល​រួម​ភេទ​ហើយ អ្នក​ត្រូវ​តែ​ចូល​បន្ទប់ទឹក​
នៅពេលដែល​មនុស្ស​ស្រី​រួមភេទ​រួច​ត្រូវតែ​លាង​សម្អាត​កន្លែង​ទាំងនោះ ដូចនេះ​មុនពេល​ដែល​អ្នក​លាង​សម្អាត អ្នក​ត្រូវ​តែ​បត់ជើង​តូច​ជាមុនសិន ទើប​វា​អាច​ជួយ​បញ្ចេញ​មេរោគ​នៅពេល​ដែល​អ្នក​រួម​ភេទ​រួច ព្រោះ​ពេល​ដែល​អ្នក​រួម​ភេទ មេរោគ​ទាំងនោះ​នឹង​អាច​រត់​ចូលទៅ​ក្នុង​នោះ​បាន មានតែ​នោម​ទេ​ដែល​អាច​ជួយ​បញ្ចេញ​មេរោគ​ទាំងនោះ​ចេញ​មក​អស់​បាន​។​

ជម្រះ​រោម​
អ្នក​ត្រូវ​តែ​ជម្រះ​រោម​ខាងក្រោម​ចេញ​នៅ​ពេល​ដែល​វា​ដុះ​ច្រើន ព្រោះ​វា​អាច​ជួយ​កាត់​ក្លិន​មិនល្អ​ចេញ​បាន ប៉ុន្តែ​មិន​ត្រូវ​កោរ​ចេញ​អស់​នោះ​ទេ កាត់​ដល់​អ្នក​យល់ថា​វា​មាន​អារម្មណ៍​ស្រួល​ទៅ​បាន​ហើយ ព្រោះ​បើ​អ្នក​ទុក​ច្រើន វា​អាច​ធ្វើឱ្យ​កន្លែង​នោះ​មិន​អាច​ដកដង្ហើម​បានឡើយ​។​

អាហារ​ដែល​អាច​កាត់​ក្លិន​មិនល្អ​
ប្រសិន​ជា​អ្នក​មិន​ចង់ឱ្យ​វា​មាន​ក្លិនស្អុយ អ្នក​អាច​បរិភោគ​ផ្លែ​ម្នាស់ ស្ត្រ​ប៊ី​រី​ច្រើន​បាន នោះ​វា​អាច​ជួយ​បញ្ចេញ​ជាតិពុល ថែម​ទាំង​អាច​កាត់​ក្លិន​ទៀតផង ម្យ៉ាងទៀត​អ្នក​ក៏​អាច​ពិសារ​ខ្ទឹមស​បានដែរ នោះ​វា​ក៏​អាច​ធ្វើឱ្យ​យោនី​អ្នកមាន​សុខភាព​ល្អ​ដូច​គ្នា​។​

ហាត់ប្រាណ​
អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​រួចមកហើយ​ថា​នៅពេល​ដែល​អ្នក​ហាត់ប្រាណ​ច្រើន វា​នឹង​ធ្វើឱ្យ​អ្នក​មាន​សុខភាព​ល្អ ដូចនេះ​វា​ក៏​អាច​ធ្វើឱ្យ​កន្លែង​ខាងក្រោម​របស់​អ្នក​មាន​សុខភាព​ល្អ​ដូចគ្នា វា​មិន​ងាយ​មាន​ជំងឺ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។