សា​លា​រា​ជ​ធា​នី​បើ​ក​កិ​ច្ច​ប្រ​ជុំ​ដើ​ម្បី​ដោះ​ស្រា​យ​ប​ញ្ហា​នា​នា​ដែ​ល កើ​ក​មា​ន​ក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ

ក្រោម​កា​រ​ដឹ​ក​នាំ​ដោ​យ​ឯ​ក​ឧ​ត្ត​ម ប៉ា សុជា​តិវ​ង្ស អភិ​​​បា​​​​ល​​នៃ​គ​​​ណ​អ​ភិ​ បា​ល​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ  ព្រ​ម​ទាំ​ង​មា​ន​កា​រ​ចូ​ល​រួ​ម​ដោ​យ​ម​ន្រ្តី​ដែ​ល​ពា​ក់​ព​ន្ធ័ ជា​ច្រើ​ន​រូ​ប​ផ​ង​នោះ បា​ន​រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​អ​ភិ​បា​ល​លើ​កិ​ច្ច​កា​រ​ប​ន្ទា​ន់​ចំ​នួ​ន​ ៣​ចំណុ​ច​សំ​ខា​ន់​ៗ ដើ​ម្បី​ដោះ​ស្រា​យ​នូ​វ​កិ​ច្ច​ការ និ​ង បញ្ហា​មួ​យ​ចំ​នួ​ន​ដែ​ល​កំ​ពុ​ង​តែ​កើ​ត​មា​ន ។ នៅក្នុងរបៀបវារះនៃកិច្ចការប្រជុំនោះ ទី១ គឺផ្តោទៅលើ ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និង​ផ្ត​ល់​សេ​វា​ជូន​ប្រ​ជា​ព​ល​រដ្ឋ​ឱ្យ​កាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន ៤៧ភូមិ និងសង្កាត់ថ្មីចំនួន ០៩ភូមិ ។ រីឯ ចំនុចទី២ គឺពិភាក្សា ទៅលើ ការងារលើកទំនប់បឹងតាមោក ដើ​ម្បី​កា​រ​ពា​រ​ទឹ​ក​សំ​អុ​យ​មិ​ន​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​ប​ង​ប្អូ​ន​ជុំ​វិ​ញ​បឹ​ង និង​រៀបចំជាកន្លែងអាងចម្រោះប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥​​០​០​ហិ​ច​តា​ នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំ​ណែ​ក​ក្រុ​ម​ហ៊ុ​ន​ត្រូ​វ​តែ​ចា​ប់​ផ្តើ​ម​កិ​ច្ច​កា​រ​រ​ប​ស់​ខ្លួ​ន​នៅ​ថ្ងៃ​ ច័ន្ទ​ស​ប្តា​ហ៏​ក្រោ​យ​តែ​ម្ត​ង​ ។ និង ចំនុចចុងក្រោយនៃការប្រជុំនោះ គឺ ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើ​ម្បី​រំ​ដោះ​ផ្លូ​វ​អ​ម​ស​ង្ខា​ង​ប្រ​ឡា​យ​ និងទប់ស្កាត់ការទន្ទ្រានយកបឹងពីសំណាក់ប្រជាពលរដ្ឋ ក្នុ​ង​គោ​ល​ដៅ​ធ្វើ​យ៉ា​ង​ណា​ដោះ​ស្រា​យ​ផ្លូ​វ​ទឹ​ក​មួ​យ​នេះ​ឱ្យ​បា​ន​ជោ​គ​ជ័​យ នោះ​តំបន់មួយចំនួនធំក្នុងរាជធានីនឹងគ្មានការជន់លិចដោយទឹកភ្លៀងទៀតឡើយ ៕ ដោយ៖ ផលា