អា​ជ្ញា​ធ​រ​សា​លា​ខ​ណ្ឌ​ជ្រោ​យ​ច​ង្វា​រ មិ​ន​អ​នុ​ញ្ញា​តិ​ឲ្យ​មា​ន​កា​រ​សា​ង​ស​ង់ រោ​ង​កា​រ រោង​បុណ្យ​ នៅ​លើ​ដង​ផ្លូវ​ទៀត​ទេ​

តាម​សេ​ច​ក្តី​ជូ​ន​ដំ​ណឹ​ង​ដែ​ល​ចុះ​ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ រប​ស់​លោ​ក​ ឃ្លាំ​ង ហួ​ត ​អ​ភិ​បា​ល​នៃ​គ​ណៈ​អភិ​បា​ល​ ខ​ណ្ឌ​ជ្រោ​យ​ច​ង្វារ បា​ន​អោ​យ​ដឹ​ង​ថា រោ​ង​ការ និ​ង រោ​ង​បុ​ណ្យ ទាំ​ង​អ​ស់​មិន​អា​ច​សា​ង​ស​ង់ នៅ​លើ​ដ​ង​ផ្លូ​វ​ជា​តិ​លេ​ខ​ ៦ និ​ង ផ្លូវ​សំ​ខា​ន់​ៗ នៅ​ក្នុ​ង​មូ​ល​ដ្ឋា​ន ស​ង្កា​ត់​ជ្រោ​យ​ច​ង្វារ, ស​ង្កា​ត់​ព្រែ​ក​លៀ​ប, ស​ង្កា​ត់​បា​ក់​ខែ​ង ខ​ណ្ឌ​ជ្រោ​យ​ច​ង្វា​រ​ រាជ​ធានី​ភ្នំ​ពេ​ញ​ទៀ​ត​នោះ​ទេ​។ ដោយសង្កេតឃើញថា ការសាងសង់ រោងការ រោងបុណ្យ នៅលើដងផ្លូវ វាបានធ្វើអោយប៉ះពាល់ដល់ សោ​ភ័ណ​ភា​ព​ទី​ក្រុង ខូចសណ្តាប់ធ្នាប់ របៀប​រៀបរយ និង បង្កអោយមានការកកស្ទះចរាចរណ៍ ប៉ះ​ពា​ល់​ដ​ល់​អ្ន​ក​ធ្វើ​ដំ​ណើ​រ​ ជាពិសេស អាចបង្កគ្រោះថ្នាក់ ចរាចរណ៍ ដល់អ្នកដទៃទៀតនោះ ទើប លោក អភិបាលខណ្ឌ រូបនេះ​ ​ចេ​ញ​សេ​ច​ក្តី​ប្រកាស អោយប្រជាពលរដ្ឋយោគយល់ បញ្ឈប់ការ បំពាន ផ្លូវថ្នល់ ដើម្បីសាងសង់ រោងការ រោងបុណ្យផ្សេងៗ ក៍​ដូច​ជា​ […]