អ្នកគាំទ្រ​រឿង Harry Potter រំលឹក​ការចងចាំ​ពី Alan Rickman

Doliprane TVC

​អ្នកគាំទ្រ​រឿង Harry Potter នៅ​ជុំវិញ​ពិភពលោក បានធ្វើ​ការគោរព​ចំពោះ​លោក Alan Rickman ជា​តួអង្គ​ម្នាក់​នៅក្នុង​រឿង​ខាងលើ ដែល​ស្លាប់​ដោយសារតែ​ជំងឺមហារីក ក្នុង​អាយុ ៦៩ ឆ្នាំ ។

អ្នកគាំទ្រ​រឿង Harry Potter រំលឹក​ការចងចាំ​ពី Alan Rickman

​អ្នក​ទេសចរណ៍​ដែល​ទៅ​ទស្សនា​តំបន់​កំសាន្ដ Wizarding World ដែលជា​កន្លែង​ថត​រឿង​បែប​វេទមន្ត Harry Potter ស្ថិតនៅ​តំបន់ Orlando រដ្ឋ Florida បាន​លើក​នូវ​ដំបង​វេទមន្ត​របស់​ពួកគេ ក្នុងការ​រំឭក ពី​ការចងចាំ​ចំពោះ​តារា​សម្ដែង​ម្នាក់​ជា​សាស្ដ្រាចារ្យ​ឈ្មោះ Snap ហើយ​ឥលូវ​នេះ គាត់​បាន​ចាក ចេញពី​ថ្នាក់រៀន​របស់គាត់​ជា​រៀងរហូត​ហើយ ។​

អ្នកគាំទ្រ​រឿង Harry Potter រំលឹក​ការចងចាំ​ពី Alan Rickman

​នាពេលនេះ អ្នកគាំទ្រ​ភាពយន្ត​បែប​វេទមន្ត​នេះ កំពុងតែ​នាំគ្នា​ធ្វើការ​គោរព​ចំពោះ​លោក Alan Rickman នៅឯ​ទីក្រុង​ឡុង​ដ៍ ។ ចាប់តាំងពី​ល្ងាចម្សិលមិញ មាន​មនុស្ស​ជាច្រើន​បាន​យក​ផ្កា​ទៅ​ដាក់ នៅ Platform 9¾ ដែលជា​កន្លែង​ប្រមូលផ្ដុំ​អ្នកគាំទ្រ​រឿង Harry Potter ស្ថិតនៅ​ម្ដុំ​ស្ថានីយ៍​រថភ្លើង King’s Cross ។​​ក្នុងការ​រំឭក​ពី​ការចងចាំ​នេះ អ្នកគាំទ្រ​រឿង​បែប​វេទមន្ត​ខាងលើ បាន​នាំយកមក​នូវ​រូបថត​របស់លោក សាស្ដ្រាចារ្យ Snap ក៏ដូចជា​ផ្កា​មកជា​មួយ​ផងដែរ ដើម្បី​កាត់​ទុក​ចំពោះ​រូបគាត់ ។​

អ្នកគាំទ្រ​រឿង Harry Potter រំលឹក​ការចងចាំ​ពី Alan Rickman

​គួររំឭកថា លោក Alan Rickman បាន​ស្លាប់​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ (១៩៤៦ ២០១៦) ក្នុង វ័យ ៦៩ ឆ្នាំ នាទី​ក្រុង​ឡុង ប្រទេស​អង់គ្លេស ដោយសារតែ​ជំងឺមហារីក ។ លោក​ត្រូវបាន​គេ​ដឹងថា ជា​តារា​សម្ដែង​នៅក្នុង​រឿង Harry Potter ដោយ​សម្ដែង​ជា​តួអង្គ​សាស្ដ្រាចារ្យ​ម្នាក់ ជាមួយ​នោះ លោក​ក៏​ធ្លាប់បាន​សម្ដែង​រឿង​ជាច្រើន​ផ្សេងទៀត ហើយ​លោក​ក៏​ធា្ល​ប់ទ​ទួលបាន​ពានរង្វាន់​ជាច្រើន ផងដែរ ក្នុងនោះ​រួមមាន Best Miniseries or Television Movie Actor Golden Globe winners, British male Shakespearean actors, Royal National Theatre Company members, Royal Shakespeare Company members និង​ពានរង្វាន់​នានា​ជាច្រើន​ទៀត ៕ ខេមរា​ ​(ប្រភព​៖ BuzzFeed)

អ្នកគាំទ្រ​រឿង Harry Potter រំលឹក​ការចងចាំ​ពី Alan Rickman