​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹងថា​កូន​ប្រតិកម្ម​ជា​មួយ​អាហារ​អ្វី​?

​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹងថា​កូន​ប្រតិកម្ម​ជា​មួយ​អាហារ​អ្វី​?

​មាន​កូនក្មេង​មួយចំនួន​តែងតែ​មាន​ជំងឺ​ប្រតិកម្ម​ក្រោយពេល​បរិភោគ​អាហារ​ផ្សេងៗ​រួច ដោយ​មិន​ដឹង​ពី​មូលហេតុ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​កូន​ប្រតិកម្ម ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹង​នោះ​?

នៅពេល​ដែល​អ្នក​ចង់​ដឹង​ពី​អាហារ​អ្វីដែល​កូន​ប្រតិកម្ម អ្នក​ត្រូវ​តែ​ឆែត​ពី​អាហារ​ចេញពី​ចំនួន​មួយ​មុខ​សិន ដូចជា ៖ សណ្តែកដី និង​ពពួក​អាហារ​ដែល​ផលិត​ពី​ទឹកដោះគោ ដោយ​មិន​ត្រូវ​សើ​ប​ចាប់ពី​អាហារ​ដែល​មាន​ច្រើន​មុខ​នោះទេ ព្រោះ​វា​ស្មុគស្មាញ មិន​ងាយ​បែងចែក​ឡើយ​។​

ពិនិត្យ និង​កត់ត្រា​ច្រើន​
នៅពេល​ដែល​អ្នក​បញ្ចុក​អាហារ​កូន អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ និង​កត់ត្រា​ឱ្យ​បាន​ច្បាស់លាស់ ហើយ​សង្កេត​ឱ្យបាន​ល្អិន​ល្អន់​ចំពោះ​អាហា​រទាំង​៣​ពេល​របស់​កូន ដោយ​កត់ត្រា​ចំនួន​៤​ថ្ងៃ នោះ​អ្នកនឹង​អាច​ដឹង​ហើយ​ថា​កូន​ប្រតិកម្ម​ជាមួយ​អ្វី ហើយ​អា​ការៈផ្សេងៗ​ដែល​តែងតែ​កើតឡើង​លើ​ខ្លួន​កូន​អ្នក​ក៏​ត្រូវតែ​កត់​ដែរ ដើម្បី​ឱ្យ​ដឹង​ថា​តើ​ពេល​ដែល​កូន​ប្រតិកម្ម គេ​មាន​អាការៈ​អ្វី​កើតឡើង​។​

ជម្រុះ​អាហារ​ដែល​សង្ស័យ​
នៅពេលដែល​មាន​អាហារ​ផ្សេងៗ​ដែល​អ្នក​សង្ស័យ​ថា​វា​អាច​ធ្វើ​ឱ្យ​កូន​ប្រតិកម្ម អ្នក​ត្រូវ​តែ​ជម្រុះ​វា​ចេញពី​អាហារ​៣​ពេល​របស់​កូន ដោយ​ផ្អាក​កុំ​ឱ្យ​កូន​បរិភោគ​ចំនួន​មួយ​អាទិត្យ ហើយ​សង្កេតមើល​ថា​តើ​អាការៈ​ប្រតិកម្ម​របស់​កូន​ធូរ​ឬទេ ប្រសិន​ជា​ធូរ នោះ​អាហារ​ទាំងនោះ​ចូល​អ្នក​កុំឱ្យ​កូន​បរិភោគ​ឱ្យសោះ​៕
 

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។